Breaking News

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ធ្វើជំនួបក្រៅផ្លូវការជាមួយ ឯកឧត្តម Carson K. Sigrah ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរដ្ឋសហព័ន្ធមីក្រូណេស៊ី ដើម្បីស្នើសុំឱ្យមីក្រូណេស៊ីពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា

ថៃ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការ UN-ESCAP នាទីក្រុងបាងកក ប្រទេសថៃ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានធ្វើជំនួបក្រៅផ្លូវការជាមួយ ឯកឧត្តម Carson K. Sigrah ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរដ្ឋសហព័ន្ធមីក្រូណេស៊ី ដែលបានចូលរួមសន្និបាតប្រចាំឆ្នាំលើកទី ៨០ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP)។

ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត លី ធុជ បានស្នើសុំឱ្យប្រទេសមីក្រូណេស៊ី ពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) ខណៈពេលដែលកម្ពុជាកំពុងធ្វើប្រធានអនុសញ្ញានេះ។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត លី ធុជ បានអញ្ជើញគណៈប្រតិភូមីក្រូណេស៊ី ចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទឹកដីខេត្តសៀមរាប ខាងមុខ។

ជាការឆ្លើយតប ឯកឧត្តម Carson K. Sigrah នឹងលើកយកសំណើរបស់កម្ពុជា ដាក់ជូនរដ្ឋាភិបាលប្រទេសម៉ាក្រូណេស៊ី ដើម្បីពិនិត្យនិងពិចារណាលើការចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ព្រមទាំងបានស្នើសុំឱ្យកម្ពុជាធ្វើលិខិតផ្លូវការអញ្ជើញប្រមុខរដ្ឋាភិបាលម៉ាក្រូណេស៊ីចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ និងចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាក្នុងឆ្នាំ២០២៤៕

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *