Breaking News

អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុអង្គគ្លេស នាំមុខនៅក្នុងការបោះឆ្នោតជុំទីមួយ

នៅក្នុងការបោះឆ្នោតជុំទីមួយ​ លោក Rishi Sunak អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ទទួលបានសំឡេងគាំទ្រ​៨៨ នាំមុខលើលោកស្រីPenny Mordaunt រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មអង់គ្លេស ទទួលបាន​៦៧សំឡេង។

អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស លោក Rishi Sunak ទទួលបាសំឡេងគាំទ្រខ្ពស់បំផុត​ក្នុងការបោះឆ្នោតជុំទីមួយ ដើម្បីស្វែងរកបុគ្គលដែលអាចឡើងកាន់តំណែងនាយករដ្ឋមន្ត្រីអង់គ្លេស ចំនួន​ បូរីស ចនសិន។

នៅក្នុងការបោះឆ្នោតជុំទីមួយ  លោក ​ Rishi Sunak ទទួលបាន​៨៨សំឡេង ។ លោកស្រី Penny Mordaunt ទទួលបាន ៦៧សំឡេង ។ រដ្ឋមន្ត្រីការបរទេស Liz Truss ទទួលបាន ៥០សំឡេង…។  តាមគម្រោងនៅថ្ងៃទី​១៤ខែកក្កដា និងមានការបោះឆ្នោតជុំទីពីរ ដើម្បីជ្រើសរើសអ្នកដែលទទួលបានការគាំទ្រខ្ពស់ដើម្បីបន្តដឹកនាំប្រទេសអង់គ្លេស ។

ពេលថ្មីៗនេះដែរ លោក​ Rishi Sunak ក៏បានប្រកាសផងដែរថា​លោកនឹងក្លាយទៅជា នាយករដ្ឋមន្ត្រីបន្តពីលោក ចនស៊ិនដើម្បីដឹកនាំអង់គ្លេស បន្តទៅមុខទៀត។ លោក​ Rishi Sunak ក៏បានសន្យាថា នឹងកាត់បន្ថយពន្ធដាប្រកបដោយការទទួលខុសត្រូវ​ ប្រសិនបើលោកជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេស៕

 

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *