Breaking News

អភិបាលរងខេត្តកំពង់ឆ្នាំងលោកអម សុភា ជម្រុញដល់មន្ទីរស្ថាប័នពាក់ព័ន្ទ អាជ្ញាធរក្រុង ស្រុក និង មណ្ឌលសុខភាពពង្រឹងផែនការលើកិច្ចការចាក់វ៉ាក់សាំងកូវីដ១៩

ខេត្តកំពង់ឆ្នាំង៖ អភិបាលរងខេត្តកំពង់ឆ្នាំង លោក អមសុភា បានធ្វើការជម្រុញដល់មន្ទីរស្ថាប័នពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក និងមណ្ឌលសុខភាពទូទាំងខេត្តត្រូវតែពង្រឹងបន្ថែមទៀតលើផែនការកិច្ចការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនអោយបានច្បាស់លាស់ ។

អភិបាលរងខេត្តកំពង់ឆ្នាំងបានជម្រុញបែបនេះនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ និងរៀបចំផែនការជំរុញការងារចុះចាក់វ៉ាក់សាំងកូវីដ-១៩បន្តទៀតជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន នាថ្ងៃទី១៥ សីហា ឆ្នាំ២០២២ នេះដោយមានការចូលរួមពីប្រធានមន្ទីរសុខាភិបាលខេត្ត នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរពាក់ព័ន្ធ អភិបាលក្រុង ស្រុក និងមន្រ្តីជំនាញនៃមន្ទីរសុខាភិបាលផងដែរ។

អភិបាលរងខេត្តកំពង់ឆ្នាំលោក អម សុភា បានមានប្រសាសន៍បន្តថាៈដើម្បីអោយដំណើរការលើកិច្ចការងារចាក់វ៉ាក់កូវីដ-១៩ អាជ្ញាធរគ្រប់មូលដ្ឋានត្រូវតែយកចិត្តទុកដាក់អោយបានម៉ត់ចត់ ក្នុងការងារចាត់ចែងធ្វើផែនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលផ្អែកលើចំនួនដែលបានធ្វើបច្ចុប្បន្នភាពជាក់ស្តែងដើម្បីចាត់ចែងចុះចាក់ផ្ទាល់ដល់ទីតាំងកំណត់ទីតាំងជាក់លាក់ដោយពង្រាយក្រុមគ្រូពេទ្យ ដល់ភូមិ ឃុំ សង្កាត់ រួមទាំងការផ្តល់សេវាចាក់វ៉ាក់សាំងទាំងថ្ងៃសៅរ៍ និងអាទិត្យ រួមនឹងថ្ងៃបុណ្យនានា គោលដៅសំខាន់មានរោងចក្រសហគ្រាស គ្រឹះស្ថានបណ្តុះបណ្តាល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រុមអាជ៏វកផ្សារ កម្មករសំណង់អ្នកបម្រើការតាមភោជនីយដ្ឋាន សណ្ឋាគារ កន្លែងកំសាន្តសប្បាយ កន្លែងស្នាក់នៅ និងកន្លែងធ្វើការប្រមូលផ្ដុំ ។ល។ 

អភិបាលរងខេត្តក៏បានធ្វើការផ្តាំផ្ញើដល់អាជ្ញាធរដែនដីនិងសមត្ថកិច្ចបន្តផ្សព្វផ្សាយអោយបានដល់ប្រជាជននៅតាមមូលដ្ឋានអោយយល់ដឹងពីសារៈសំខាន់ៗនៃការមកទទួលយកការចាក់វ៉ាក់សាំងដូសជំរុញ ដូសទី៣ ដូសទី៤ និងដូសទី៥ ដើម្បីមានភាពស៊ាំរបស់បុគ្គល និងភាពស៊ាំរបស់សហគមន៍ អោយបានរឹងមាំសំដៅធានាបាននិរន្តរភាពនៃការបើកដំណើរការសេដ្ឋកិច្ច និងសង្គមជាតិក្នុងការរស់នៅធម្មតាតាមបែបប្រក្រតីភាពថ្មី ៕

Check Also

ហេតុអ្វីក្រុមប្រឆាំងតែងតែវាយប្រហារ និងរិះគន់ ជេរប្រមាថ លោក ព្រាប កុល?

Leave a Reply

Your email address will not be published. Required fields are marked *