Breaking News

ត្រឹមរយះពេលមិនបាន១០នាទីផងជនសង្ស័យលួចម៉ូតូ២គ្រឿងក្នុងទីតាំងតែមួយ

ភ្នំពេញ​៖​ ជនសង្ស័យ២នាក់លួចម៉ូតូអស់២គ្រឿងប្រេីរយះពេលមិនបាន១០នាទីផងក្នុងទីតាំងតែមួយបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១៥​ ខែសីហា​ ឆ្នាំ២០២២​ នៅតាមមហាវិថីចោមចៅ​ ភូមិជ្រៃកោង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ ។ 

ម៉ូតូដែលត្រូវជនសង្ស័យលួចយកទៅនោះទី១ម៉ាកស្កូបពី​ ពណ៌ស​ ពាក់ស្លាក់លេខតាកែវ​ 1W 6986 និងមួយគ្រឿងទៀតម៉ាកBest ពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ1HL 3066 ។

តាមសម្តីជនរងគ្រោះបានឱ្យដឹងថា​ មុនពេលកេីតហេតុខណៈរូបគាត់កំពុងរៀបចំអីវ៉ាន់សម្រាប់ដឹកឱ្យភ្ញៀវនៅខាងក្នុងហាងក៏ចតម៉ូតូនៅខាងមុខហាងបន្ទាប់មកពេលចេញមករកម៉ូតូស្រាប់តែបាត់ចំនួន២គ្រឿង។ ភ្លាមនោះរូបគាត់ក៏ឆែកមេីលការមេរ៉ាសុវត្តិភាពឃេីញជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមកធ្វេីសកម្មភាពកាច់សោរកម៉ូតូម៉ាកBest នៅវេលាម៉ោង៩និង៤៦នាទីបានសម្រេចរួចជិះយកទៅបាត់​ លុះ៤នាទីក្រោយមកជនសង្ស័យក៏មកហេីយធ្វេីសកម្មភាពកាច់សោរកយកម៉ូតូម៉ាកហុងដាស្កូបពីមួយគ្រឿងទៀតគេចខ្លួនបាត់ដោយសុវត្តិភាព។ 

ក្រោយពេលកេីតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ដេីម្បីស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកដាក់ទោសតាមច្បាប់៕SRN

 

Check Also

អគ្គស្នងការនគរបាលជាតិ៖ ការងារសន្តិសុខ ជាសសរទ្រូង និងជាបង្អែកដ៏រឹងមាំសម្រាប់គាំទ្រការវិនិយោគ និងការរៀបចំព្រឹត្តិការណ៍កម្រិតជាតិ និងអន្តរជាតិផ្សេង

Leave a Reply

Your email address will not be published. Required fields are marked *