Breaking News

ឪពុករំលោភកូនចុងអាយុ១៣ឆ្នាំបានសម្រេចជាច្រេីនដងគំរាមសម្លាប់តែបែកការដល់ម្តាយប្តឹងសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅចាត់ការតាមផ្លូវច្បាប់កាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២២ត្រង់ចំណុចបន្ទប់ជួលលេខ២ ភូមិ សំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយពីទទួលបណ្តឹងរបស់ប្រពន្ធជាប់ពាក់ព័ន្ធករណីរំលោភកូនចុងទេីបតែអាយុ១៣ឆ្នាំជាច្រេីនដងនឹងគំរាមសម្លាប់កាលពីថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២២ វេលាម៉ោងប្រហែល ២២និង ០០ នាទី។

ជនសង្ស័យ ឈ្មោះ មឿន អ៊ាន ភេទ ប្រុស អាយុ ៤១ ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅបច្ចុប្បន្ន បន្ទប់ ជួល លេខ២ ភូមិ សំរោង សង្កាត់ សំរោងក្រោម ខណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ជនរងគ្រោះ ឈ្មោះ អ ស​ ជ​ ត ភេទស្រី អាយុ ១៣ ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅបច្ចុប្បន្នបន្ទប់ជួលលេខ២ ភូមិ សំរោង សង្កាត់ សំរោងក្រោម ខណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។

តាមរបាយការសមត្ថកិច្ចបានឱ្យដឹងថា​ យោងតាមពាក្យបណ្តឹងរបស់ម្ដាយជនរងគ្រោះ ឈ្មោះ សឿង ស្រីលាភ និង ការបំភ្លឺរបស់ជនរង គ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុកាលពីថ្ងៃទី០៦ ខែ សីហា ឆ្នាំ ២០២២ វេលាម៉ោងប្រហែល២២និង០០នាទី ជនរងគ្រោះបាននៅបន្ទប់ជួលម្នាក់ឯង ពេលនោះជនសង្ស័យត្រូវជាឪពុកចុងបានត្រលប់មកពីធ្វើការវិញ ឃើញជនរងគ្រោះនៅតែម្នាក់ឯងជនសង្ស័យក៏បានធ្វើសកម្មភាពរំលោភទៅលើជនរងគ្រោះ ដោយចាប់ជនរងគ្រោះផ្ដួលទៅលើការ៉ូ រួចសម្រាត់ខោរជនរងគ្រោះត្រឹមជង្គង់ រំលោភបានសម្រេច ចំនួន០១ដង រួចជនសង្ស័យក៏ត្រលប់ទៅធ្វើការវិញបាត់ លុះថ្ងៃទី០៧ ខែ សីហា ឆ្នាំ ២០២២ វេលាម៉ោងប្រហែល ២២និង០០នាទី ជនសង្ស័យបានត្រលប់មកបន្ទប់ជួលដដែលហើយធ្វើសកម្មភាព រំលោភទៅលើជនរងគ្រោះ បានសម្រេចចំនួន ០១ ដងទៀត ហើយបានគំរាមអារកសម្លាប់ជនរងគ្រោះចោលទើបជនរងគ្រោះមិនហ៊ានប្រាប់ម្តាយ រហូតដល់ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០២២ ទើបជនរងគ្រោះ បានយករឿងរ៉ាវរំលោភខាងលើទៅប្រាប់ម្តាយ ភ្លាមៗនោះម្តាយជនរងគ្រោះ និង ជនរងគ្រោះមិនបានមកដាក់ពាក្យបណ្ដឹងនោះទេ លុះដល់ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២២ ទើបម្ដាយជនរងនិង ជនរងគ្រោះ មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម ក្រោយបានទទួលពាក្យបណ្តឹង រួច កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ប៉ុន្តែជនសង្ស័យ បានគេចខ្លួនបាត់ទៅហើយ លុះដល់ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២២ ម្តាយជនរងគ្រោះបានហៅទូរសព្ទ័មកសមត្ថកិច្ចថា ជនសង្ស័យបានត្រលប់មកបន្ទប់ជួលវិញ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានចុះទៅដល់ ធ្វើការឃាត់ខ្លួននិងនាំមកប៉ុស្តិ៍ នគរបាលរដ្ឋបាលសំរោងក្រោម ធ្វើការសួរនាំ ។ 

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរំលោភ ជនរង គ្រោះពិតមែន ដោយកាលពីអំឡុងខែ មករា ឆ្នាំ ២០២២ (មិនចាំថ្ងៃ)ជនសង្ស័យក៏បានរំលោភបានសម្រេចចំនួន ០៥ដងផងដែរ ត្រង់ចំណុច ផ្ទះខ្លួនឯង(មិនមានលេខ)ភូមិត្រកៀត ឃុំត្រពាំងស្រែ ស្រុក មេសា ខេត្តព្រៃវែង ។

បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការតាមច្បាប់៕ដោយ៖ សិរី នាគ

 

Check Also

អ្នកដឹកជញ្ជូនទំនិញកំពុងរិ:គន់ ចំពោះមេគយខេត្តកណ្តាល កោសរូសក្នុងប្រយោជន៍បុគ្គលរឿងទារសេវាក្បាលឡាន !

Leave a Reply

Your email address will not be published. Required fields are marked *