Breaking News

ព្រោះតែរឿងពុករលួយទើបការដេញថ្លៃគម្រោងមូលនិធិឃុំនៅស្រុកគីរីវង់ រញ៉េរញ៉ៃដូចនៅចំណតរថយន្ត

ខេត្តតាកែវ ៖ វាមើលទៅគួរឲ្យខ្មាសអៀនជាទីបំផុតដែលការដេញថ្លៃគម្រោងមូលនិធិឃុំរញ៉េរញ៉ៃបង្ហាញនូវភាពពុករលួយកណ្ដាលវាល។ នោះគឺការដេញថ្លៃអ្នកម៉ៅការកសាងហេដ្ឋារចនាសម្ព័ន្ធនៅបណ្ដាឃុំក្នុងស្រុកគីរីវង់ដែលខ្សឹបខ្សៀវថា ក្រៅអំពីអំពើពុករលួយជាក់ស្ដែងកុំមានអំពើពុករលួយស្ងាត់ផ្សេងទៀតនោះគឺត្រូវប្រាក់ប្រមាណ១០ភាគរយជូនលោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តថែមទៀតផង។

 ការកើតមានករណីដដែលៗក្នុងខេត្តតាកែវ ដែលក្រុមហ៊ុនដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ខ្សឹបខ្សៀវគ្នារវាងក្រុមហ៊ុនដែលចង់បានគម្រោងនិងក្រុមហ៊ុនផ្សេងៗដែលទៅចូលរួមជាមួយ ថ្នូរនិងលុយថ្លៃទឹកតែដើម្បីកុំឲ្យដាក់ស្រោមសំបុត្រដេញថ្លៃក្នុងហិប។ នេះជាអ្វីដែលគេមើលឃើញដោយភ្នែកទទេបាន ដោយរូបភាពរញ៉េរញ៉ៃដូចនៅបេនឡានតាមបណ្ដាផ្សារនានានោះ បានបង្ហាញឲ្យឃើញអំពីការបាត់បង់ភាពថ្លៃថ្នូរនៃមន្ត្រីរាជការដូចជាថ្នាក់ដឹកនាំខេត្ត។

គួរបញ្ជាក់ថា មានការរៀបចំដាក់និងបើកសំណើរដេញថ្លៃរកអ្នក ម៉ៅការសាងសងហេដ្ឋារចនា សម្ព័ន្ធ២គម្រោងនៅសាលាឃុំអង្គប្រសាទ ស្រុកគីរីវង់ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នេះ ក្នុងនោះឮថា មានក្រុមហ៊ុនដើរហែរហម ចាំយកថ្លៃទឹកតែ ជាច្រើនក្រុមហ៊ុនដែលមកចូលរួមទាំងក្នុងខេត្តនិងក្រៅខេត្ត ត្រូវបានមើល ឃើញសើមមាត់សើម ក ក្នុងការដេញថ្លៃគម្រោងមូលនិធិឃុំនេះផងដែរ។ ទិដ្ឋភាពមើលទៅនៅអាចកន្លែងដេញថ្លៃប្រៀបដូចជាមានពិធីបុណ្យកឋិនមួយដែលមនុស្សច្រើនហួសហេតុ។

មិនមានអ្វីប្លែកនោះទេ សម្រាប់ការទៅចូលរួមដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ គឺប្រាកដជាមានអ្នកដាក់សំបុត្រដេញថ្លៃជាធម្មតា តែថា បើអ្នកដែលចង់បានគម្រោងសាងសង់ចាំចាច់ណាស់ត្រូវដើរចរចារជាសាច់ ប្រាក់ទំហំណាមួយ សម្រាប់ក្រុមហ៊ុននានាដែលទៅចូលរួម បើមិនចឹងប្រាកដណាស់នឹងផ្អើលឈុលរត់ទៅដាក់ប៊ិតពេញហិបក្នុងសាលាឃុំមិនខាន។ មិនខុសនោះទេ គម្រោងដេញថ្លៃនៅសាលាឃុំអង្គប្រាសាទ ស្រុកគីរីវង់ ដែលមាន២គម្រោង គឺមានក្រុមហ៊ុនដាក់ស្រោមសំបុត្រដេញថ្លៃតែ៣ក្រុមហ៊ុនប៉ុណ្ណោះក្នុង១គម្រោងៗ ខណៈក្រុមហ៊ុនរាប់សិបទៀតនៅអើតក្រៅអាគារសាលា ឃុំ។ ក្នុងនោះក្រុមហ៊ុនដេញបាននៅឃុំអង្គប្រាសាទ គឺឈ្មោះ ខែម ចន្ធី ដែលអ្នកដេញថ្លៃបានឈ្មោះ ខែម ចន្ធី  ដោយឡែកគម្រោងមួយទៀតនៅឃុំរាមអណ្តើក ក្រុម ហ៊ុនដេញបានឈ្មោះ គឹម សម្បត្តិដែលអ្នកដេញថ្លៃឈ្មោះ គឹម សម្បត្តិ។

ក្រោយបញ្ចប់ការដេញថ្លៃ ក្រុមហ៊ុនជាច្រើនបានមករង់ ចាំកកកុញផ្អើលពលរដ្ឋនៅខាងកើតផ្សារកំពង់ជ្រៃ ផ្លូវទៅសាលាស្រុកកោះអណ្តែត ដែលមានចម្ងាយ៥ទៅ ៦គីឡូម៉ែត្រពីសាលាឃុំអង្គប្រាសាទ ដែលជាទីតាំងដេញថ្លៃគម្រោង។ ក្រោយដឹងថាបែកការណ៍ដល់អ្នកសារព័ត៌មានចាំថតរូបភាព អ្នកគ្រប់គ្រងលុយកាក់សម្រាប់ថ្លៃទឹកតែក្រុមហ៊ុន ដែលត្រូវបានគេស្គាល់ថា ឈ្មោះប្រុស បានបើករថយន្តគេចបាត់់។

លេងយ៉ាងៗនឹង ចឹងតើបានជាផ្លូវមូលនិធិឃុំ សង្កាត់ភាគច្រើនធ្វើមិនដែលជាប់សម្រាប់ប្រជាពលរដ្ឋប្រើបានច្រើនឆ្នាំសោះនៅខេត្តតាកែវ។ មហាជនសំណូមដល់ក្រុមលទ្ធកម្មឃុំ សង្កាត់ ជំនាញពាក់ព័ន្ធ ពិសេស លោក ហេង វុទ្ធី ប្រធានផែនការចាត់ការនិងវិនិយោគខេត្តតាកែវពិនិត្យមើលករណីក្រុមហ៊ុនឃុបឃឹតគ្នាយកលុយជាតិចែកគ្នានេះផង មិនចឹងលុយជាតិពិតជាខាតបង់ចូលថង់ហោប៉ៅក្រុមហ៊ុន ឯសមិទ្ធផលដែលបានមកពីការដេញថ្លៃ គឺមិនមានគុណភាពតាមស្តង់ដានោះទេ៕SRN

 

Check Also

ឯកឧត្តម គួច ចំរើន ជំរុញលើកទឹកចិត្តដល់ក្រុមកីឡាបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល

Leave a Reply

Your email address will not be published. Required fields are marked *