Breaking News

ឃាត់ខ្លួនជនសង្ស័យ០៣នាក់ក្រោយឆក់យកទូរស័ព្ទដៃបានសម្រេច

(បាត់ដំបង)៖ កម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ក្រោយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃមួយករណីក្នុងបទល្មើសជាក់ស្តែង។

លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យនគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បានអោយដឹងថា ដោយអនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ ក៏ដូចជាមានការសម្របសម្រួលលើនិតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបងផងនោះ នៅ​ថ្ងៃទី​ ១៤​ ខែ​ សីហា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ ២២និង៣០នាទី​ នៅ​ចំណុច​ភូមិ​កម្មករ​ សង្កាត់​ស្វាយប៉ោ​ ក្រុង​បាត់ដំបង​ លោក​បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការបង្ក្រាប​​ ចុះប្រតិបត្តិការបង្ក្រាប​ករណី​អំពើលួចមាន​ស្ថានទម្ងន់ទោស​ (​ ឆក់យក​ទូរស័ព្ទ​ដៃ​ )​ ០១​ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួន ០​៣​ នាក់។ 

ជនសង្ស័យត្រូវបានឃាត់ខ្លួន ១.ឈ្មោះ ឡេង ហេង​​ ភេទប្រុស​ អាយុ​ ១៩ឆ្នាំ​ 

២.ឈ្មោះ លី ស៊ីថា​​ ភេទប្រុស​ អាយុ​ ២១ឆ្នាំ

៣.ឈ្មោះ លួម ចាន់ថា​​ ភេទប្រុស​ អាយុ​ ២០ឆ្នាំ ទាំង​០៣​នាក់មានទីលំនៅភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខខេត្តបាត់ដំបង រួមជាមួយវត្ថុតាង​ដកហូតមាន​ ៖​ 

-​ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​ ពណ៌ខ្មៅ​ ស៊េរី​ឆ្នាំ​ ២០១៧ មួយគ្រឿង ពាក់ស្លាកលេខ​ បាត់ដំបង 1AE.7425 (​ ជា​ម៉ូតូធ្វើសកម្មភាព​ ) 

_ទូរស័ព្ទដៃ ០១គ្រឿង ម៉ាកOPPO F9 ពណ៌ខៀវ (ជារបស់ជនរងគ្រោះ)។

លោកនាយការិយាល័យបានបញ្ជាក់ថា ជនសង្ស័យខាងលើ កាលពីថ្ងៃទី​ ១៤ ខែ​ សីហា​ ឆ្នាំ​ ២០២២​ វេលាម៉ោងប្រហែល​ ២១និង១០​នាទី​ នៅ​ចំណុច​ក្រុមទី​០១​ ភូមិ​បែកចានថ្មី​​ សង្កាត់ព្រែកព្រះស្តេច ក្រុង​បាត់ដំបង​ ពួកគេបាន​ធ្វេី​សកម្មភាព​ ឆក់យក​ទូរស័ព្ទដៃពីជនរងគ្រោះ​ឈ្មោះ​ សោ ថាវន្ត​ ភេទស្រី​ អាយុ​ ២៧​ឆ្នាំ​ មានទីលំនៅ​ ភូមិ​ស្តីស្ទឹង ឃុំ​តាលាស់ ស្រុក​មោងឬស្សី​ ខេត្ត​បាត់ដំបង​ បន្ទាប់មកក្រោយទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចយើងក៏បានចុះធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនបានតែម្តង។

  បច្ចុប្បន្ន​ជនសង្ស័យខាងលើត្រូវបានការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

Check Also

តុលាការ ចោទប្រកាន់ជនជួញដូរគ្រឿងញៀន៣នាក់ពីបទសម្អាតប្រាក់

Leave a Reply

Your email address will not be published. Required fields are marked *