Breaking News

អភិបាលខេត្តកំពង់ចាម​ ​អះអាងថា​ រាជរដ្ឋាភិបាលកម្ពុជា យក​ចិត្ត​ទុកដាក់ខ្ពស់​ក្នុងការគោរព និងគាំទ្រវិស័យ​ព្រះពុទ្ធ​សាសនា និងការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​

កំពង់ចាម​៖  ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាខេត្តកំពង់ចាម បានអះអាងថា​ រាជរដ្ឋាភិបាលកម្ពុជា យក​ចិត្ត​ទុកដាក់ខ្ពស់​ក្នុងការគោរព និងគាំទ្រវិស័យ​ព្រះពុទ្ធ​សាសនា និងការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស ដែល​មាន​តួនាទីសំខាន់ មិនត្រឹមតែក្នុងការចូលរួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច និងសង្គម​កម្ពុជា​ប៉ុណ្ណោះទេ ប៉ុន្តែ​វាក៏ជាផ្នែក​ដ៏សំខាន់​មួយ ក្នុងការចូលរួមកាត់​បន្ថយ​ភាព​ក្រីក្រ និងលើក​កម្ពស់ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ ដែលជា​គោលដៅចម្បង​របស់រាជរដ្ឋាភិបាល​ផងដែរ។​ ការ​ថ្លែង​បែប​នេះ​ក្នុង​ពិធីបញ្ចុះបឋមសិលា សាងសង់អគារសិក្សា​ នៃពុទ្ធិកសាកលវិទ្យាល័យសម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ ស្ថិត​ក្នុង​សង្កាត់​បឹងកុក​ ក្រុងកំពង់ចាម​ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២​ ។ 

ក្នុង​ពិធី​នោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានលើកឡើងថា​ ការសាងសង់អគារ​សិក្សា​ ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់សមណនិស្សិត និស្សិត ទទួលបាននូវទីកន្លែងសម្រាប់សិក្សា ​ក្នុងការក្រេប​ជញ្ជក់​នូវ​ចំណេះដឹង ចំណេះធ្វើ និងបទ​ពិសោធន៍ល្អៗពីការសិក្សា នឹងក្លាយខ្លួន​ជា សមណនិស្សិត និស្សិតល្អ ជាពលរដ្ឋល្អ ជាទំពាំង​ស្នងឫស្សី និងជាសសរទ្រូងដ៏រឹងមាំ​របស់​ប្រទេសជាតិ និង​សាសនា​ ដូច្នេះ​សូម​ឲ្យ​សប្បុរសជន​បន្ត​ចូលរួមចំណែកគាំទ្រ និង​កសាងអភិវឌ្ឍន៍វិស័យ​ពុទ្ធិក​សិក្សានៅកម្ពុជា ឲ្យបានកាន់តែ​ប្រសើរ​ឡើង​ថែមទៀត។​

ឯកឧត្តមអភិបាលខេត្ត​ បាន​បន្ត​ថា​ ពុទ្ធិកសាកលវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បណ្ដុះ​​បណ្ដាលបាននូវធនធានបញ្ញវន្ដ១៣ជំនាន់ បានទទួលសញ្ញាបត្រកម្រិតបរិញ្ញាបត្ររួចមកហើយ។ ដោយ​​ឡែកពេលនេះ សមណនិស្សិត និស្សិត ដែលកំពុងបន្តការបណ្តុះបណ្តាលទាំងថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់មានចំនួនសរុប១០១១អង្គ/នាក់។ ពោលគឺ​បណ្តុះបណ្តាលព្រះសង្ឃ​តាំងពី​ធម្មវិន័យថ្នាក់បឋមសិក្សា រហូតដល់​ថ្នាក់​​ឧត្តម​​សិក្សា ជាពិសេសនិស្សិតដែលក្រីក្រមិនមានលទ្ធភាពទៅបន្តការសិក្សានៅសាលាឯកជន ឬទៅភ្នំពេញ។

ជាមួយគ្នា​នោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានសម្តែងនូវការកោតសរសើរ​ចំពោះសប្បុរសជនដែលមានសទ្ធាជ្រះថ្លា ក្នុងការចូលរួមចំណែកកសាងសមិទ្ធផលជាមួយរាជរដ្ឋាភិបាលកម្ពុជា​ ជាក់ស្ដែង​កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២កន្លងនេះ ពុទ្ធិកសាកលវិទ្យាល័យ បានធ្វើពិសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគាររដ្ឋបាល និងបណ្ណាល័យ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ដោយឡែក​ អគារសិក្សាសិក្សា១ខ្នង ៤ជាន់ ៩បន្ទប់ និងបន្ទប់សាលប្រជុំចំនួន១ ដែលកំពុង​ចាប់ដំណើរការ​សាងសង់​នេះជាអំណោយរបស់លោកឧកញ៉ា អ៊ឹង ប៊ុនហូវ និងលោកជំទាវ តាមរយៈ សម្តេច ព្រះពោធិវ័ង្ស កិត្តិ​បណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង៣១​ម៉ឺន​ដុល្លារ​ ៕​

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *