Breaking News

អាជ្ញាធរខណ្ឌច្បារអំពៅប្រជុំដោះស្រាយ និងសម្រុះសម្រួលករណីវិវាទដីធ្លីជូនបងប្អូនប្រជាពលរដ្ឋចំនួន៣៥គ្រួសារ

ភ្នំពេញ៖នារៀលទី១៨ ខែសីហា ឆ្នាំ២០២២លោកហ៊ត គឹមនី អភិបាលរងខណ្ឌតំណាងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងាររបស់រដ្ឋបាលខណ្ឌប្រជុំដោះស្រាយ និងសម្រុះសម្រួលករណីវិវាទដីធ្លីជូនបងប្អូនប្រជាពលរដ្ឋចំនួន៣៥គ្រួសារ។

លោកអភិបាលរងខណ្ឌបានឲ្យដឹងថាការប្រជុំដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋខាងលើ ស្ថិតនៅភូមិវាលស្បួវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

លោកអភិបាលរងខណ្ឌបានបន្តអោយដឹងទៀតថា,ជាលទ្ធផល:ក្រោយពីបានធ្វេីការដោះស្រាយសម្រុះសម្រួលជាច្រើនលើករួចមក ភាគីទាំងអស់បានព្រមព្រៀងឯកភាពសះជានិងគ្នាដេីម្បីបញ្ចប់វិវាទចាប់ពីពេលនេះតទៅ៕

About srn tv

Check Also

លោកឧបនាយករដ្ឋមន្ត្រី ស សុខា ត្រៀមចុះ MOU ស្ដីពីការបង្ការ និងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងពេលបំពេញទស្សនកិច្ចប្រទេសសិង្ហបុរី

Leave a Reply

Your email address will not be published. Required fields are marked *