Breaking News

ប្រពន្ធយំអោបសពរបស់ប្តីដោយពោលពាក្យ! បើសិនឡានពេទ្យមកលឿនបន្តិចប្តីរបស់គាត់មិនស្លាប់ចោលប្រពន្ធនិងកូនទេ

ភ្នំពេញ៖ បុរសអ្នកដឹកបន្លែម្នាក់បានខ្យល់គបណ្តាលឲ្យស្លាប់ចោលប្រពន្ធនិងកូនតូចៗពីរនាក់ឲ្យនៅកំព្រា។

ហេតុការណ៍ដែលគួរឲ្យភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងបុរីភ្នំពេញ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពបុរសដែលស្លាប់ខាងលើនេះមានឈ្មោះ នឿន ផល្លី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរដឹកបន្លែលក់ មានស្រុកកំណើតនៅភូមិត្រពាំងបង្កង់ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ  បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលនៅផ្លូវ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមគេឃើញបុរសខាងលើនេះបើកម៉ូតូសណ្តោងរ៉ីម៉កត្រលប់ពីដឹកបន្លែដាក់ឲ្យម៉ូយវិញ ដែលធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ខណ:កំពុងតែធ្វើដំណើរតាមផ្លូវរូបគាត់មានអាការ:មិនស្រួលខ្លួនក៏បានអែបម៉ូតូសណ្តោងរ៉ីម៉កឈប់លើចញ្ចើមផ្លូវដើម្បីសំរាកលើរ៉ីម៉ក មួយសន្ទុះក្រោយមកស្រាប់តែបែកពពុះមាត់បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកលក់ដូរនិងអ្នកដំណើរនាំគ្នាជួយយកប្រេងខ្យល់ប្រេងក្រឡាលាបឲ្យគាត់និងតេហៅរថយន្តសាមុយរបស់មន្ទីរពេទ្យរដ្ឋដើម្បីដឹកគាត់យកទៅធ្វើការសង្រ្គោះ រយះពេលជាងមួយម៉ោងទើបឃើញរថយន្តពេទ្យទៅដល់តែអ្វីៗហួសពេលអស់ទៅហើយជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅលើរ៉ីម៉ករបស់គាត់ដោយប្រពន្ធបានត្រឹមស្រែកយំអោបសពរបស់ប្តីដោយពោលពាក្យថា បើឡានពេទ្យមកលឿនជាងនេះបន្តិចប្តីរបស់គាត់ប្រាកដជាមិនស្លាប់ចោលប្រពន្ធនិងកូននោះទេ ហើយសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតរបស់គាត់៕

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

Leave a Reply

Your email address will not be published. Required fields are marked *