រាល់សកម្មភាពធ្វើសមយុទ្ធរួម រវាងអាមេរិក និងកូរ៉េខាងត្បូង ត្រូវបានភាគីកូរ៉េខាងជើង ចាត់ទុកថាជាសកម្មភាពត្រៀមលក្ខណៈឈ្លានពានទឹកដីកូរ៉េខាងជើង។ ប៉ុន្តែប្រទេសទាំងពីរបានផ្អាកតាំងពីឆ្នាំ២០១៨ មកដើម្បីកាត់បន្ថយភាពតានតឹង ផ្តល់បរិយាកាសល្អ ដើម្បីពិភាក្សាជាមួយកូរ៉េខាងជើង ។
នៅថ្ងៃទី ២២ខែសីហានេះអាមេរិក និងកូរ៉េខាងជើង បានចាប់ផ្តើមធ្វើសមយុទ្ធទ្រង់ទ្រាយធំ ក្រោយរយៈពេល៤ឆ្នាំផ្អាកការធ្វើសមយុទ្ធ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងកិច្ចពិភាក្សាជាមួយកូរ៉េខាងជើង ។
សកម្មភាពខាងលើ នឹងទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីកូរ៉េខាងជើង នឹងធ្វើឲ្យស្ថានភាពនៅក្នុងតំបន់កាន់តែតានតឹង ។ សមយុទ្ធនឹងអូសបន្លាយរយៈពេល ២សប្តាហ៍ ដែលមានឈ្មោះថា អ្នកការពារសេរីភាព Ulchi ។
សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២ បានផ្សាយថា អាមេរិកនិងកូរ៉េខាងត្បូង ខណៈប្រទេសទាំង២ កំពុងពង្រឹងការត្រៀមលក្ខណៈចំពោះមុខការព្រួយបារម្ភពីការធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញរបស់កូរ៉េខាងជើង។
សមយុទ្ធ នេះ កើតមានឡើង បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) បានសន្យាធ្វើសមុយុទ្ធយោធារួមគ្នាជាមួយ សហរដ្ឋអាមេរិកឡើងវិញ និងពង្រឹងសមត្ថភាពកំញើញប្រឆាំងនឹងកូរ៉េខាងជើង។ ក៏ប៉ុន្តែ ជារឿយៗ កូរ៉េខាងជើងតែងតែថ្កោលទោសការធ្វើសមយទ្ធបែបនេះ ដោយចោទប្រកាន់ថាវាជាការត្រៀមលក្ខណៈឈ្លានពានទីក្រុងព្យុងយ៉ាង។
សមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ត្រូវបានបន្ធូរបន្ថយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែ កូវីដ១៩ និងកិច្ចខិតខំប្រឹងប្រែងរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៉ីន ដែលស្វះស្វែងកិច្ចចរចាជាមួយកូរ៉េខាងជើង។ កូរ៉េខាងជើង កាលពី សប្ដាហ៍មុន ក៏បានបាញ់សាកល្បងគ្រូសមីស៊ីលចំនួន ២គ្រាប់ ជាការឆ្លើយតបទៅនឹងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកផងដែរ សម្រាប់ការចាប់ផ្ដើម ការបណ្ដុះបណ្ដាលបឋមត្រៀមសម្រាប់ សមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ៕