Breaking News

ជំងឺអុតស្វា ឆ្លងរាលដាលដល​៥០រដ្ឋក្នុងទឹកដីអាមេរិក

តាមការប្រកាសរបស់មជ្ឈណ្ឌលគ្រប់គ្រ្ងនិងបង្កាជំងឺឆ្លងអាមេរិកបានបញ្ជាក់ថា ជំងឺអុតស្វាបានឆ្លងរាលដាលដល់រដ្ឋចំនួន​៥០ក្នុងទឹកដីអាមេរិក។

រដ្ឋ Wyoming  គឺជារដ្ឋទី​៥០ ដែលបានរកឃើញករណីកើតជំងឺអុតស្វា ក្រោយពេលរដ្ឋនេះបានរកឃើញ ករណីឆ្លងម្នាក់នៅថ្ងៃទី​២២ខែសីហា ឆ្នាំ​២០២២។ មន្ត្រីសុខាភិបាលក្នុងតំបន់បានឲ្យដឹងថា ក្រុមគ្រូពេទ្យកំពុងតែស្វែងរកអ្នកប៉ះពាល់ជាមួយអ្នកជំងឺផ្ទាល់ ។ ជាមួយគ្នានេះដែរ មន្ត្រីសុខាភិបាលបានបញ្ជាក់ថា ជំងឺនេះមិនឆ្លងរាលដាលខ្លាំងដូចជាកូវីដ ១៩ នោះឡើយ។

បច្ចុប្បន្នអាមេរិក គឺជាប្រទេសដែលមានករណីកើតជំងឺអុតស្វាច្រើនជាងគេបង្អស់ នៅលើពិភពលោក​ដោយមានករណីកើតជំងឺនេះដល់ទៅ១៥.៤៣៣នាក់។ រដ្ឋញូវយ៉កមានករណីឆ្លងច្រើនជាងគេ ដោយមានករណីកើតអុតស្វាកើនឡើងដល់ទៅ ៣០០០ពាន់ បន្ទាប់មកគឺរដ្ឋ California, Florida, Texas និង Georgia

ក្រសួងុខាភិបាល និងទេសចរណ៍អាមេរិក បានប្រកាស​ថា ជំងឺអុតស្វា គឺជាស្ថានភាពអាសន្នសុខាភីបាលសាធារណៈ។ រដ្ឋាភីបាលរបស់ប្រធានាធិបតី ចូបៃឌីន បច្ចុប្បន្នកំពុងតែឡើងគម្រោងផលិតវ៉ាក់សាំង ជំងឺអុតស្វា ប្រមាណ ១,៨លានដូសចាប់ពីសប្តាហ៍នេះ៕

 

Check Also

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងសុន្ទរកថា ក្នុងឱកាសបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី~ប៉ាស៊ីហ្វិក នៅទីក្រុងបាងកក

Leave a Reply

Your email address will not be published. Required fields are marked *