Breaking News

បេះដូងរបស់អធិរាជ​ ទីមួយនៃប្រទេសប្រេស៊ីលបានមកដល់រដ្ឋធានី Brasilia

បេះដូង​ របស់ស្តេចទីមួយនៃប្រទេសប្រេស៊ីល Dom Pedro I បានទៅដល់រដ្ឋធានី Brasilia​ ក្នុងឱកាសគម្រប់ខួប​២០០ឆ្នាំ ថ្ងៃ ទទួលបានឯករាជ្យចេញពីប្រទេសព័រទុយហ្គាល​។

បេះដូងស្តេចទីមួយ​ត្រូវបាន រកក្សាទុកក្នុងកែវមានសារធាតុformaldehyde​ បានបញ្ជូនឡើងយន្តហោះ យោធា ពីប្រទេសព័រទុយហ្គាល ហើយទទួលបានការស្វាគមន៍ពីកម្លាំងយោធា​ មុនពេលដាក់បង្ហាញមហាជននៅក្នុងក្រសួងការបរទេស។

បេះដូង ត្រូវបាន ការពាររក្សាទុកនៅក្នុងរដ្ឋធានី Porto នៃប្រទេសព័រទុយហ្គាល ហើយអនុញ្ញាតិឲ្យប្រទេសប្រេស៊ីលខ្ជីយកទៅនៅក្នុងទិវាដ៏សំខាន់នេះ ។   បេះដូងអធិរាជ្យទីមួយត្រូវបានបញ្ជូនឡើងយន្តហោះរបស់កម្លាំងទាហានអាកាសប្រេស៊ីល  ដោយមានការអមដំណើរពីក្រុម អភិបាលក្រុង Porto លោក Rui Moreira

លោក Alan Coelho de Séllosមន្ត្រីនៃក្រសួងការបរទេស ប្រេស៊ីល ទទួលបន្ទុករៀបចំពិធីទទួលបេះដូងអធិរាជ្យ បានឲ្យដឹងថា​« បេះដូងខាងលើនឹងទទួលបានការស្វាគមន៍ដូចជាប្រមុខដឹកនាំប្រទេស ក៏ដូចជាស្តេចមួយអង្គដែលនៅមានព្រះជន»។

ព្រះចៅអធិរាជ្យទីមួយ ប្រសូត្រនៅឆ្នាំ ១៧៩៨ ក្នុងគ្រួសាររាជវង្សព័រទុយហ្គាល  ហើយក្នុងអំឡុងពេលនោះក៏បានគ្រប់គ្រងប្រទេសប្រេស៊ីល។ គ្រួសាររាជវង្ស​ត្រូវបានភៀសខ្លួនទៅកាន់ប្រទេសប្រេស៊ីលក្នុងពេលកម្លាំង ទាហាន ណាប៉ូឡីអុង ឈ្លានពាន។

ក្រោយពេលវិលត្រឡប់ទៅកាន់ប្រទេសព័រទុយហ្គាលវិញនៅឆ្នាំ​១៨២១  ព្រះមហាក្សត្រ Dom Pedro បានក្លាយជាព្រះមហាក្សត្រដឹកនាំប្រេងស៊ីល ក្នុងវ័យ​២២ឆ្នាំ។ មួយឆ្នាំក្រោយមកព្រះមហាក្សត្រក្មេងក៏បានច្រានចោលសំណើរពីររដ្ឋសភា  ធ្វើជាអណានិគមន៍ ហើយក៏បានបដិសេធវិលត្រឡប់ទៅកាន់ប្រទេសព័រទុយហ្គាលវិញ។

នៅថ្ងៃទី ៧ខែកញ្ញាឆ្នាំ ១៨២២  ព្រះចៅអធិរាជ្យ ប្រកាសឯករាជ្យប្រទេសប្រេស៊ីលពីព័រទុយហ្គាល ហើយគ្រោងរាជ្យដឹកនាំប្រទេសនេះតែម្តង។ ព្រះចៅអធិរាជ្យទីមួយបានចូលទីវង្គត់ក្នុងព្រះជន ៣៥ឆ្នាំ៕

 

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *