Breaking News

បុរស ផូ ស៊ីផា ធ្លាប់ជាប់គុករឿងដីធ្លីនៅស្រុកបន្ទាយស្រីរុំព័ទ្ធដោយរឿងក្តី ដើរស្រែកចោទអ្នកដទៃបំបែកបំបាក់ប្តីប្រពន្ធ

សៀមរាប៖ អ្នកស្រីផាត់ សុជឿន អាជីវករម្នាក់បដិសេដចំពោះការចោទប្រកាន់របស់ អ្នកគួកជេរដីដ៏សំបូររឿង អាស្រូវនៅស្រុកបន្ទាយស្រីម្នាក់ឈ្មោះផូ ស៊ីផា ដែលថា អ្នកស្រីជាបង្កើតអង្គហេតុបំបែកបំបាក់ប្តីប្រពន្ធរបស់ពួកខ្លួន។

អ្នកស្រី ផាត់ សុជឿន ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២៥ សីហានេះថា ករណីបុគ្គលឈ្មោះផូ ស៊ីផា ចោទប្រកាន់អ្នកស្រីបង្កើតអង្គហេតុដើម្បីបំបែក បំបាក់ប្តីប្រពន្ធរបស់ខ្លួន ពុំមែនជាការពិតទេ។ “ការ ចោទប្រកាន់របស់បុគ្គលឈ្មោះផូ ស៊ីផា ដែលគ្មានមូលដ្ឋានច្បាស់លាស់នេះខ្ញុំផាត់សុជឿន សុំច្រានចោលទាំងស្រុង”។

ការបញ្ជាក់ អំពីការមិនទទួលស្គាល់ របស់អ្នកស្រីផាត់ សុជឿន គឺបន្ទាប់ពីឈ្មោះផូ ស៊ីផា ដែលគេស្គាល់ថា ជាឈ្មួញខាងរៀបចំដីខ្យល់លក់ និងឆបោក ប្រចាំខេត្ត

សៀមរាប ជាពិសេសក្នុងស្រុកបន្ទាយស្រី បានចេញមុខបកស្រាយអោយសារព័ត៌មានមួយចុះផ្សាយ ដោយចោទថាអ្នកស្រីផាត់ សុជឿន ជាអ្នកបង្កើតអង្គហេតុអោយប្តីប្រពន្ធ ផូ ស៊ីផា បែកបាក់គ្នា។

  អ្នកស្រីផាត់ សុជឿន បន្ថែមថា ឈ្មោះផូ ស៊ីផា កាលពីកន្លងទៅ ព្រោះតែបានប្រើអំពើហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងប្រឆាំងអ្នករាជការ ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ។ តែចំពោះថា ធ្លាក់ខ្លួនឈឺ បែកបាក់គ្រួសារ ឬយ៉ាងណានោះ គឺអ្នកស្រីមិនបានដឹង ហើយរឹតតែមិនពាក់ពន្ធ័និងអ្នកស្រីទៀត ផង។ អីចឹងទេសូមសាធារណ:ជន មេត្តាកុំយល់ច្រឡំមកលើរូបអ្នកស្រី តាមការលើកឡើងរបស់ឈ្មោះផូ ស៊ីផា ព្រោះគាត់អាចវង្វេង ស្មារតី ដើរនិយាយបរិហារពីមនុស្សម្នាក់ទៅមនុស្ស ម្នាក់ដោយគ្មានមូលដ្ឋាន។

  សូមរំលឹកថា លោកផូ ស៊ីផា ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០២១តាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ ១៧៣/២១ចុះថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២១ របស់ព្រះរាជអាជ្ញា នៃសាលាដំបូងខេត្តសៀម រាប។ ជនត្រូវចោទមានឈ្មោះ ផូ ស៊ីផា អាយុ ៤៦ ឆ្នាំ ទីលំនៅភូមិព្រៃគុយ ឃុំអំពិលស្រុកប្រាសាទបាគងខេត្ដសៀមរាប មុខរបរគួកជេរដីហើយជននេះគេចវេសមិន ព្រមចូលខ្លួនទៅតាមការកោះហៅរបស់ព្រះរាជអាជ្ញាជាច្រើនដង ។ បុគ្គល ផូ ស៊ីផា ត្រូវគេប្តឹងបទចោទ ប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ” និងបទ “ ប្រឆាំងនិងអ្នករាជការ “ ប្រព្រឹត្តទៅនៅភូមិ 

សណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្ត សៀមរាប កាលពីថ្ងៃទី ២៦ខែមីនា ឆ្នាំ ២០២១។

 បើតាមខ្លឹមសារនៃបណ្តឹងបានបញ្ជាក់ថា កាលពីថ្ងៃទី ២៦  ខែមីនាឆ្នាំ ២០២១គណៈកម្មការសុរិយាដីខេត្ត  និងស្រុកបន្ទាយស្រីបានចុះបោះបង្គោលព្រំលើក្បាលដីជាប្រភេទប្លង់ រឹងទាំង៦ក្បាលដី ដែលមានចំនួនសរុប ២១.៤ ហិកតានៅភូមិសណ្តាយឃុំខ្នារសណ្តាយ ស្រុក បន្ទាយស្រី (ជិតទីតាំងគម្រោងបុរីអង្គរលែនម៉ាក្ស ) ។ ក្នុងខណ:នោះស្រាប់តែឈ្មោះ ផូ ស៊ីផាចុះមករារាំងដកបំផ្លាញបង្គោលព្រំនិងស្រែកជេរប្រមាថ មកលើកម្លាំងសមត្ថកិច្ច ។ ជាងនោះទៅទៀតផូ ស៊ីផា បានយកគ្រឿង ចក្រអ៊ីចស្ការមកកាយហ៊ុំព័ទ្ធព្រំដីរំលោភលើដីស្រប ច្បាប់ដែល មានប័ណ្ណសំគាល់ សិទ្ធិកាន់កាប់អចលនវត្ថុ ( ប្លង់រឹង ) ក្នុងគោលបំណងលក់ទៅអោយក្រុមហ៊ុនពុះឡូត៍ក្នុងស្រុកមួយ ។ 

បុរស ផូ ស៊ីផា នេះល្បីខាងរៀបដីខ្យល់លក់ពីមួយដាក់ទៅមួយតាមរូបភាពលក់អោយអ្នកចាស់រួចហើយលក់បន្តទៅអោយអតិថិជនថ្មីៗទៀតជាន់កម្មសិទ្ធិគ្នាជាច្រើន  ទោះជាដីមានម្ចាស់ ហើយក៏ដោយ ។  

ក្រៅពីបណ្តឹងចាប់ខ្លួនខាងលើបុរសផូ ស៊ីផា នេះក៏មាន បណ្តឹងជាច្រើនទៀត បានប្តឹងចូលទៅកាន់តុលាការ ពី “ បទក្បត់ ទុកចិត្ត ” ។

កាលពី ថ្ងៃទី៨  ខែមេសា ឆ្នាំ ២០២១ កំលាំង ចំរុះដឹក នាំដោយអាជ្ញាសាលានៃសាលាដំបូងខេត្តសៀមរាប បានចុះអនុវត្តដីកាសម្រេចលេខ ១៩៩ ចុះ ថ្ងៃទី ០៤  ខែមីនា ឆ្នាំ ២០២១ ដោយឃាត់ទុករថយន្ត១គ្រឿង ម៉ាក Toyota Lexus RX330  ពណ៌មាសស្លាកលេខសៀមរាប  2B-6806 ជាកម្មសិទ្ធិរបស់កូនបំណុល ឈ្មោះ ផូ ស៊ីផា ទៅតាមដើមបណ្តឹង លោក ទូស សាភឿន( អគ្គនាយក គម្រោងបុរីអង្គរ លែនម៉ាក្ស )ពីបទ “ រំលោភលើ ទំនុកចិត្តនិង បង្វែរវត្ថុដាក់ ធានា”តាមសាលក្រមព្រហ្មទណ្ឌ លេខ  ៣៥ ញ /២៩១ សម្រេចអោយ ផូ ស៊ីផា ផ្ដន្ទាទោសព្រហ្មទណ្ឌដាក់ពន្ធនាគារ ជាប់ទោស ១ ឆ្នាំពិន័យជាប្រាក់ចំនួន២ លានរៀល និងបង្គាប់អោយ ផូ ស៊ីផាសងសំណងការខូចខាត ៥ ម៉ឺនដុល្លារ និងសងជំងឺចិត្ត ៣០លានរៀល ៕

Check Also

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *