Breaking News

ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំលើការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

កណ្តាល៖នៅព្រឹកថ្ងៃសុក្រ ៦រោច ខែភទ្របទ​ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា​ ឆ្នាំ២០២២ នៅសាលប្រជុំស្នងការដ្ឋាន លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំគណៈស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលមានសមាសភាពចូលរួមពី លោក លោកស្រី ស្នងការរង, លោកនាយការិយាល័យ, លោកអធិការនគរបាលគ្រប់ស្រុក/ក្រុង, លោកមេបញ្ជាការវរៈសេនាតូចលេខ៦០៥ និងលោកប្រធានប៉ុស្តិ៍ច្រកទ្វារអន្តរជាតិជ្រៃធំ។

ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោស្នងការ បានសង្កត់ធ្ងន់លើការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំ ក្នុងភូមិសាស្ត្ររបស់ខ្លួនទទួលខុសត្រូវ ពិសេសត្រូវបង្កើនការយកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ផងដែរ៕ដោយ៖ សិរី នាគ

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជួបពិភាក្សាការងារជាមួយអភិបាលក្រុង Kempten និងដឹកនាំគណៈប្រតិភូ ស្ដាប់បទបង្ហាញពាក់ព័ន្ធនឹងការគ្រប់គ្រងទីក្រុង!

Leave a Reply

Your email address will not be published. Required fields are marked *