ខេត្តកំពត៖ ករណីឃាតកម្មរំលោភសម្លាប់យ៉ាងព្រៃផ្សៃមួយកើតឡើងនៅភូមិស្រែលាវ(ចំនុចភ្នំព្រាល) ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ។
ជនរងគ្រោះអាយុ២៦ ឆ្នាំ មានកូនប្រុសម្នាក់ដោយមុនកើតហេតុនៅថ្ងៃទី ១៣ ខែកញ្ញាឆ្នាំ ២០២២ ម៉ោងប្រហែល៣ រសៀល ដោយជនរងគ្រោះបានជិះម៉ូតូម៉ាកសេ១២៥ ស៊េរី ២០១៩ ក្នុងគោលបំណងទៅផ្លាស់ក្របីនៅវាលស្រែ តែមិនឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញសោះ ហើយក្រុមគ្រួសារជនរងគ្រោះបាត់ដំណឹងក៏មាន ការសង្ស័យក៏បាននាំគ្នាដើររកតែមិនឃើញ។ លុះព្រឹកឡើងនៅថ្ងៃទី១៤ ខែ កញ្ញាឆ្នាំ ២០២២ ប្តីរបស់គាត់ក៏បានដើររកទៀតក៏ប្រទះឃើញសាកសពរបស់ប្រពន្ធបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធមចោលប្តីនិងកូនទៅហើយ។
បន្ទាប់មកក៏ផ្អើលឆោឡោឡើងនិងបានរាយការណ៍ដាក់ពាក្យបណ្តឹងទៅសមត្តកិច្ច រួមជាមួយក្រុមគ្រូពេទ្យជំនាញក៏បានចុះមកកន្លែងកើតហេតុពិនិត្យនិងធ្វើកោសល្យវិនិច័យរួចប្រគល់សាកសពជូនក្រុមគ្រួសារជនរងគ្រោះដើម្បីធ្វើបុណ្យតាមប្រពៃណី។
គួរបញ្ជាក់ដែរថាម៉ូតូដែលជនរងគ្រោះជិះមកនោះ បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពរួចហើយក៏បានយកម៉ូតូនោះជិះគេចខ្លួនទៅបាត់ស្រមោលតែម្តង ។ ក្រុមគ្រួសារសពក៏សុំអំពាវនាវក៏ដូចជាស្នើរទៅដល់លោក ស្នងការនគរបាលខេត្តកំពតនិងមន្រ្តីជំនាញដែលពាក់ ព័ន្ធមេត្តាជួយវែកមុខរកឃាតករដៃឆៅសាហាវ ឃោរឃៅមកផ្តន្ទាទោសតាមផ្លូវច្បាប់អោយខាងតែបានដើម្បីរកយុត្តិធម៌ជូនក្រុមគ្រួសារសព ៕SRN