Breaking News

នាយប៉ុស្តិ៍នគរបាលត្រែងត្រយឹងរងបណ្តឹងថាបានធ្វើទារុណ្ឌកម្មសួរចម្លើយលើជនសង្ស័យ(គថ្លង់)ទាំងយប់ពេលដៃកំពុងជាប់ខ្នោះ

ខេត្តកំពង់ស្ពឺ៖ លោក សែម វុឌី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានរងបណ្តឹងថាបានវាយធ្វើទារុណ្ឌកម្មសួរចំម្លើយលើជន សង្ស័យ(គថ្លង់)ក្រោយចាប់វាយខ្នោះនាំខ្លួនទាំងកណ្តាលយប់ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រែងត្រយឹង គ្រាលដែលបុរស(គថ្លង)បានយកដុំថ្មគប់ដំបូលផ្ទះអ្នកបើកល្បែងជល់មាន់អនឡាញមួយកន្លែង។

លោកស្រី យូ ស៊ីណាត អាយុ៧០ឆ្នាំរស់នៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចបាននិយាយថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២វេលាម៉ោងប្រមាណជា១០យប់កូន ប្រុសរបស់គាត់ឈ្មោះ គ្រុយ ធីយ៉ា អាយុ៤០ឆ្នាំបានយកដុំថ្មគប់ទៅលើដំបូលផ្ទះគេដែលកំពុងមានការជួបជុំលេងល្បែងជល់មាន់។ ការគប់នោះដោយសារតែកន្លែងដែលជួបជុំលេងជល់មាន់មានការហ៊ោរកញ្ជៀវបង្កសំឡេងរំខានដល់ដំណេករបស់គ្រួសារគាត់រាល់យប់។

ក្រោយកូនប្រុសរបស់គាត់គប់ដុំថ្មរួច ស្រាប់តែនៅម៉ោង១០និង៣០នាទីយប់ ក៏មានប៉ូលិស៤នាក់ជិះ រថយន្តហាយឡិនឌ័រពណ៌ក្រហម១គ្រឿងមកដល់ផ្ទះហើយក៏បានចាប់វាយខ្នោះកូនប្រុសរបស់គាត់រុញចូលឡាននាំយកទៅប៉ុស្តិនគរបាលត្រែងត្រយឹងបាត់។

លុះនាំខ្លួនទៅដល់ប៉ុស្តិ៍ នាយប៉ុស្តិ៍ខាងលើព្រមទាំងកូនចៅក៏បានដាល់ទៅលើផ្ទៃមុខកូនប្រុសគាត់ទាំងដៃចាប់ខ្នោះជាច្រើនដៃបណ្តាលឲ្យដួលទៅលើដីនិងចាប់លើកឡើងមកវិញបង្ខំឲ្យផ្តិតមេដៃបញ្ចប់រឿង ហើយក៏បានដោះលែងមកផ្ទះវិញនៅម៉ោង១២និង៣០នាទីយប់ថ្ងៃដដែល។

អ្នកស្រី យូ សុីណាត ជាម្តាយបុរស(គរថ្លង់)ក៏បានបញ្ជាក់បន្ថែមថា ពេលដើរមកដល់ផ្ទះ គាត់បានឃើញផ្ទៃមុខកូនរបស់គាត់មានសភាពហើមជ៉ាំនិងបែកបបូរ មាត់។គ្រានោះកូនប្រុសគាត់បានប្រាប់ពីសកម្មភាពដែលមេប៉ុស្តិនិងគូកនបានវាយធ្វើបាបនិងធ្វើទារុណ្ឌកម្មទាំងដៃកំពុងជាប់ខ្នោះពេលចាប់យកទៅ។

អ្នកស្រីថាកូនប្រុសគាត់ត្រឹមតែទោសគប់ដុំថ្មលើដំបូលផ្ទះមិនដល់ថ្នាក់ចាប់គ្រៀកវាយខ្នោះនោះទេហើយក៏មិនដល់វាយធ្វើទារុណ្ឌនោះដែរម្យ៉ាងកូនគាត់ក៏មានពិការភាពផងដែរ។

គាត់សុំឲ្យផ្តល់ភាពយុត្តិធម៌ដល់កូនប្រុសពិការភាពរបស់គាត់ដោយឲ្យមេប៉ុស្តិ៍នៃឃុំត្រែងត្រយឹងចេញមុខទទួលខុសត្រូវលើរឿងនេះ ហើយក៏សុំឱ្យអាជ្ញាធរមានសមត្ថកិច្ចបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទដែលកំពុងបើកលេងគគ្រឹកគគ្រេង ស្រែកហ៊ោរបង្កការរំខានដល់ដំណេកពលរដ្ឋក្នុងពេលយប់ផងដែរ។

អ្នកភូមិនិយាយថា លោកនាយប៉ុស្តិ៍ទំនងជាទទួលបានលាបសក្ការៈពីបទល្មើសនៃការជល់មាន់នោះហើយបានជាធ្វើទារុណកម្មលើយុវជនគថ្លង់នោះ។ បទល្មើសច្រើន គគោកលោកមេប៉ុស្តិ៍មិនបង្រ្កាបទេ បែរជាមកធ្វើ ទារុណកម្មលើយុវជនស្លូតត្រង់ ដែលស្អប់ខ្ពើមល្បែងពាលាអាវ៉ាសែដែលជាឆ្នាំងបាយរបស់លោកមេប៉ុស្តិ៍នោះទៅវិញ។

ពាក់ពន្ធ័និងការប្តឹងចោទប្រកាន់នេះលោក សែម វុឌី នាយប៉ុស្តិ៍ត្រែងត្រយឹងបានប្រាប់អ្នកសារព័ត៌មានតាមទូរសព្ទ័នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ថាលោកអត់បានវាយធ្វើបាបនិងធ្វើទារុណ្ឌកម្មទេ ព្រោះលោកក៏ដឹងដែរថាបុរសដែលបានឃាត់មកនោះមានកាយសម្បទារមិនគ្រប់គ្រាន់(គ) តែអ្វីដែលលោកចាប់យកមកគឺដើម្បីធ្វើកិច្ចសន្យាបញ្ឈប់មិនឲ្យប្រព្រឹត្តដូច្នេះទៀត ខណៈសកម្មភាពបែបនេះកើតឡើងច្រើនដងមកហើយ៕SRN

 

 

Check Also

អយ្យការអមសាលាដំបូងខេត្តសៀមរាប សម្រេចចោទប្រកាន់មនុស្ស១១នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង១២០គីឡូក្រាម

Leave a Reply

Your email address will not be published. Required fields are marked *