Breaking News

ចេញឆក់២ដងអស់ល័ក្ខជនរងគ្រោះដេញធាក់ធ្លាក់ពីលេីម៉ូតូឃាត់ខ្លួនបានម្នាក់

ភ្នំពេញ ៖ ជនសង្ស័យ៤នាក់ចេញធ្វើសកម្មភាពឆក់កាបូបលុយ យ៉ាងសកម្ម ត្រឹមមួយព្រឹកចេញឆក់២ដងភ្លាត់ស្នៀត ត្រូវជនរងគ្រោះដេញធាក់ធ្លាក់ពីលេីម៉ូតូឃាត់ខ្លួនបានម្នាក់ចំណែក៣នាក់ទៀតគេចខ្លួនបាត់។ 

ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ត្រង់ចំណុចភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍ រាជធានីភ្នំពេញ ។

ជនសង្ស័យម្នាក់ពលរដ្ឋចាប់បាន មានឈ្មោះ ហុិន រ៉ាយុទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានស្រុកកំណើត ឃុំបន្ទាយមាសកើត ស្រុកបន្ទាយមាស ខេត្តកំពត ។

ចំណែកជនរងគ្រោះ លើកទី១ ឈ្មោះ សៀន វិន ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរលក់ រស់នៅភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ បាត់បង់លុយអស់ ជាង៤០មុឺនរៀល ។ រីឯជនរងគ្រោះឆក់លើកទី២ មិនស្គាល់ឈ្មោះ ព្រោះក្នុងកាបូបមានលុយតែ៧ពាន់រៀល ជនសង្ស័យឆក់បានហើយ កប់ចោលវិញ ត្រូវបានជនរងគ្រោះរើសយកវិញហើយបន្តដំណើរទៅបាត់ មិនរងចាំដាក់ពាក្យបណ្តឹងឡើយ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យគ្នា៤នាក់ ធ្វើសកម្មភាពឆក់កាបូបលុយពីស្ត្រីរងគ្រោះទី១ កំពុងជិះម៉ូតូកង់បី ពីត្បូងទៅជើង ក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានសម្រេចហើយ ក្រុមជនសង្ស័យបត់ត្រឡប់ក្រោយ ជិះតាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង នៅផ្លូវម្ខាងទៀត ទៅឆក់កាបូបលុយជាលើកទី២ នៅមុខក្លោងទ្វារវត្តអង្គត្រគៀត ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល បានសម្រេចហើយ ក្នុងកាបូបមានលុយតែ៧ពាន់រៀល ទើបជនសង្ស័យគប់បោះកាបូបចោល ជនរងគ្រោះរើសយកបានវិញ បន្តដំណើរទៅបាត់ ពលរដ្ឋឃើញហេតុការណ៍ ស្រែកឆោឡោ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោ ធ្លាក់អ្នកជិះក្រោយម្នាក់ ហើយព្យាយាមរត់គេច ឆ្លងផ្លូវចូលមកខាងភូមិក្រាំងដូនទៃវិញ ពលរដ្ឋដេញចាប់បាន ស្វាគមន៍ដៃនិងជើង រួចប្រគល់ឲ្យសមត្ថកិច្ច ។

នៅកន្លែងកើតហេតុ វត្តមានជនរងគ្រោះ ធ្លាប់ក្រុមជនសង្ស័យទាំងនេះឆក់កាបូប កាលពីមុនបុណ្យភ្ជុំ មកស្វាគមន៍បន្ថែម ។ ជនសង្ស័យចាប់បានម្នាក់ ត្រូវបានសមត្ថកិច្ច ចាប់នាំតាមម៉ូតូកង់បីយកទៅប៉ុស្តិ៍ ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

 

Check Also

តុលាការ ចោទប្រកាន់ជនជួញដូរគ្រឿងញៀន៣នាក់ពីបទសម្អាតប្រាក់

Leave a Reply

Your email address will not be published. Required fields are marked *