Breaking News

រថយន្តស៊េរីទំនើប fordranger បើកលឿនដល់ស្តុបផ្លូវបំបែកជាបួនមិនបង្អង់ជ្រុលទៅបុករថយន្តកូរេដឹកមានយ៉ាងពេញទំហឹងរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាកfordranger មួយគ្រឿងក្នុងល្បឿនលឿនដល់ស្តុបផ្លូវបំបែកជាបួនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តកូរេដឹកមានបើកឆ្លងស្តុបចំពីចំហៀងខាងស្តាំផ្នែកខាងក្រោយយ៉ាងពេញទំហឹងបណ្តាលអោយរថយន្ត fordrangerខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង១២រំលងអាធ្រាតឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ត្រង់ចំណុចស្តុបណតប្រ៊ីត ស្ថិតនៅតាមបណ្តោយផ្លូវទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតបានប្រាប់អោយដឹងថាដំបូងគេឃើញរថយន្តកូរ៉េដឹកមាន់ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ កណ្តាល3A-0824បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនិងព្រូជាច្រើននាក់ទៀតបានធ្វើដំណើរតាមបណ្តោយផ្លូវណតប្រ៊ីតក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុបានបើកឆ្លងស្តុបខណះបើកឆ្លងដល់ពាក់កណ្តាលផ្លូវស្រាប់តែគេឃើញមានរថយន្តស៊េរីទំនើបម៉ាកfordrangerពណ៌ស្ករមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ2AW-8554បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវ២០០២ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនលុះមកដល់ស្តុបផ្លូវបំបែកជាបួនមិនបង្អង់ក៏ជ្រុលទៅបុករថយន្តកូរ៉េដឹកមានចំពីចំហៀងខាងស្តាំផ្នែកខាងក្រោយរងការខូចខាតតិចតួច ចំណែករថយន្តfordrangerវិញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។ ហើយភ្លាមនោះដែរតៃកុងរថយន្តទាំងសង្ខាងមិនបានរត់ទៅណានោះទេពួកគាត់នៅកន្លែងកើតហេតុរងចាំធ្វើការដោះស្រាយគ្នា។

បន្ទាប់ពីកើតហេតុខាងលើដោយភាគីទាំងសងខាងសម្រួលគ្នាមិនត្រូវក៏សមត្ថកិច្ចមូលដ្ឋានទាក់ទងទៅផ្នែកជំនាញចរាចរណ៍ឲ្យចុះមកវាស់វែងយករថយន្តទាំង ២ គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំឲ្យភាគីទាំងពីរចូលខ្លួនមកធ្វើការដោះស្រាយនៅពេលក្រោយ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *