ភ្នំពេញ៖បុរសម្នាក់បាននើករថយន្តកុងតឺន័រមួយគ្រឿងក្នុងល្បឿនលឿនក៏បានរេចង្កូតមកខាងឆ្វេងដៃឡើងខឿនទៅបុកបហ្គោលស្លាកសញ្ញាបាក់មួយដើមសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតនៅវេលាម៉ោង ៥ព្រឹកថ្ងៃទី៣០ខែកញ្ញាឆ្នាំ ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីចោមចៅទី ២ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានប្រាប់អោយដឹងថាដំបូងគេឃើញបុរសម្នាក់បានបើករថយន្តកុងតឺន័រមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ3D-2711បើកបរតាមបណ្តោយផ្លូវមហាវិថីចោមចៅក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនខណះមកដល់ចំណុចកើតហេតុពុំដឹងថារថយន្តមានបញ្ហាអ្វីនោះទេក៏បានរេចង្កូតមកខាងឆ្វេងដៃឡើងខឿនរួចបន្តទៅបុកបង្គោលស្លាកសញ្ញាបាក់មួយដើមទ្រេតជិតដល់ដី។ សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះមិនបង្កអោយមានមនុស្សរងរបួសនោះទេរងការខូចខាតតែបង្គោលស្លាកសញ្ញាមួយដើម និងការ៉ូឡាអស់មួយចំនួន។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងផ្នែកជំនាញចរាចរណ៍ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុងអោយចុះមកវាស់វែងយករថយន្តស្ទូចមកស្ទូចយករថយន្ន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕