Breaking News

ជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យបណ្ដាលឱ្យប្រជាពលរដ្ឋ ៧០០០ នាក់រងផលប៉ះពាល់

បន្ទាយមានជ័យ៖ យ៉ាងហោចណាស់មនុស្ស៤នាក់បានស្លាប់និង  ៧០០០នាក់ត្រូវបានរងប៉ះពាល់ដោយចំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យនេះបើយោងតាមរបាយការណ៍របស់គណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាលខេត្តនិងជាប្រធានគណ:កម្មាធិការនេះបានឱ្យដឹងកាលពីថ្ងៃទី២៨ខែកញ្ញាថា គ្រោះទឹកជំនន់និងជំនន់ទឹកភ្លៀងកន្លងមក ដល់ថ្ងៃនេះ(ដោយបាតុភូវិសម្ពាធ ,រដូវវស្សា,ទឹកធ្លាក់មកពីខ្សែទឹកខាងលើតាមប្រព័ន្ធផ្លូវទឹកធម្មជាតិ និងប្រព័ន្ធធារាសាស្ត្រនានាក្នុងភូមិសាស្ត្រ ,ទឹកធ្លាក់មកពីខេត្តឧត្តរមានជ័យ ,ទឹកធ្លាក់មកពីប្រទេសថៃនិងចុងក្រោយនេះទឹកភ្លៀងបង្កពីឥទ្ធិពលនៃព្យុះមូស្សុងណូរូ) បានប៉ះពាល់លើក្រុង-ស្រុកចំនួន៥ ។

រួមមាន ស្រុកសិរីសោភ័ណ ស្រុកមង្គលបូរី ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ និងស្រុកម៉ាឡៃ។

ក្នុងនោះបង្កប្រជាពលរដ្ឋជាង ៧.០០០គ្រួសាររងគ្រោះមនុស្ស៤នាក់។

របាយការណ៍បានបន្តថា:  ទឹកជំនន់នេះ ប៉ះពាល់ពលរដ្ឋសរុបចំនួន ៧,៤៩១គ្រួសារ ស្មើនឹងប្រមាណ ៣៣,០០០នាក់ លង់ទឹកស្លាប់៤នាក់និងត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាពចំនួន ២៩៧គ្រួសារ ។

បង្កប៉ះពាល់ស្រូវជាង ២៦,០០០ហិកតា, ដំឡូងមីជាង ៩០០ហិកតា, វត្តអារាមចំនួន២២, សាលារៀន៤១, មណ្ឌលសុខភាពចំនួន៣ និងផ្លូវគ្រប់ប្រភេទចំនួន ២៧៣កន្លែង/ខ្សែ ស្មើនឹងប្រវែង ១៧២ , ២៣៣ ម៉ែត្រ ។

លោកអ៊ុំ រាត្រី បានជម្រាបជូនដែរក្នុងដំណើរចុះពិនិត្យស្ថានភាពទឹកជំនន់និងផ្តល់ស្បៀងអាហារជាអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយការទឹកជំនន់ជន់លិចនៅឃុំទឹកជោរស្រុកព្រះនេត្រព្រះ របស់លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធនានា កាលពីរសៀលថ្ងៃទី២៨ 

ខែកញ្ញា ឆ្នាំ២០២២ ។

លោកបានប្រាប់ប្រជាពលរដ្ឋថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យត្រៀមលក្ខណៈរួចហើយក្នុងការជួយពលរដ្ឋ ដើម្បីស្តារការខូចខាតឡើងវិញ ក្រោយពេលទឹកស្រកទៅ វិញ ។ តែពេលនេះត្រូវការយកចិត្តទុកដាក់គឺបងប្អួនរក្សាសុខភាពនិងអាយុជីវិតពីគ្រោះទឹកជំនន់។ 

ចំណែកមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងត្រូវចុះជួយសង្គ្រោះពលរដ្ឋពីគ្រោះទឹកជំនន់ ហើយបើចាំបាច់ត្រូវបញ្ជូនឱ្យបានទាន់ពេលវេលាទៅកាន់ទីទួលសុវត្ថិភាព៕

Check Also

អនុរក្សពន្ធនាគារព្រៃសនាំខ្លួន លី សាម៉េត ហៅគ្រូមា ឡើងតុលាការ បន្តនីតិវិធីស៊ើបសួរបន្ថែមលើសំណុំរឿងពុករលួយ

Leave a Reply

Your email address will not be published. Required fields are marked *