Breaking News

ឯកឧត្តម ហ៊ុយ វណ្ណៈ ៖ ការបង្កើនរយៈពេលនៃសុពលភាព ក៏មិនទាក់ទិនការគ្រប់គ្រង ក្រុមឆ្វេចឆ្វាចនោះទេ!

ភ្នំពេញ ៖ នាយប់ទី៨ ធ្ន ២០២២នេះ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានបង្ហោះក្នុង Status ហ្វេសប៊ុក ៖ ខ្ញុំយល់ថា អជ្ញាប័ណ្ណសារព័ត៌មាន គួរត្រូវបានស្នើសុំ ក្រសួង ឱ្យបង្កើនរយៈពេលសុពលភាពអនុញ្ញាតពីត្រឹម១ឆ្នាំ ទៅ៣ឆ្នាំ ឬ៥ឆ្នាំម្តង ។

ឯកឧត្តម គូសបញ្ជាក់ថា ជាឱកាស ដែលម្ចាស់ស្ថាប័នព័ត៌មាន ដែលរួមមាន កាសែត វិទ្យុ ទូរទស្សន៍ និងសារព័ត៌មាន Online ពិនិត្យលើកការស្នើសុំទៅ ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេច សម្រាប់ជាកាដូរក្នុងឱកាស នៃការជួបប្រចាំឆ្នាំរបស់
សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាមួយ អ្នកសារព័ត៌មាន នៅខែមករា ២០២៣ ខាងមុខ។

ឯកឧត្តម យល់ឃើញថា រយៈពេល១ឆ្នាំ ធ្វើបែបបទសុំម្តង គឺលឿនពេក ហើយសុពលភាពខ្លីពេក។ ការបង្កើនរយៈពេលនៃសុពលភាព ក៏មិនទាក់ទិនការគ្រប់គ្រងក្រុមឆ្វេចឆ្វាចនោះទេ។

បើករណីមានការផ្អាកឬបញ្ចប់អាជ្ញាប័ណ្ណ គឺអាស្រ័យលើកំហុសជាក់ស្តែងនីមួយៗ៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *