(បាត់ដំបង)៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងផ្នែកចរាចរណ៍និងកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះប្រតិបត្តិការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងបង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ក្នុងបទល្មើសជាក់ស្តែង ។
ប្រភពពីសមត្ថកិច្ច បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង២២និង៥០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០១ ភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ក្រោមបទបញ្ជាដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ទោ យុត តុងហូ ដែលជាអធិការ។
ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរ ក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់
១- ឈ្មោះ បឿ សុផាត ហៅស្រស់ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង
២-ឈ្មោះ អាក់ ឡូវ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន:
-ម៉្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន០៥ថង់ទម្ងន់ ១,២៤ក្រាមទាំងសំបក សង្ស័យមានសារធាតុញៀន
-ដែកកេះចំនួន០១
-កាបូបលុយចំនួន០១, ប្រាក់ខ្មែរចំនួន ៣០,០០០៛ (បីមុឺនរៀល)
-ទូរស័ព្ទដៃចំនួន០៤គ្រឿង
-ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ មានផ្លាកលេខ បាត់ដំបង 1AP 8768 ។
លោកវរសេនីយ៍ទោ សំ ប៊ុនហេង បានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនយកមកសាកសួរ ជនសង្ស័យរួមនឹងវត្ថុតាងរហូតមកដល់ថ្ងៃនេះត្រូវបាននគរបាលស្រុកសង្កែកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅការិយាល័យជំនាញចាត់កាតាមនីតិវិធីច្បាប់៕