Breaking News

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អំពាវនាវឲ្យសមត្ថកិច្ច ចាត់វិធាន ការច្បាប់លើជនខិលខូច ដែលក្លែងបន្លំឯកសណ្ឋានយោធា ហើយប្រមាថថ្នាក់ដឹកនាំ

ភ្នំពេញ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចេញសារអំពាវនាវឲ្យសមត្ថកិច្ច ចាត់វិធានការច្បាប់លើជនខិលខូច ឈ្មោះ ឡុង សុគន្ធារៈ ដែលក្លែងបន្លំឯកសណ្ឋានយោធា ហើយប្រមាថថ្នាក់ដឹកនាំ។

នេះបើតាមរយៈបណ្តាញសង្គមហ្វេសប៊ុក អ្នកឧកញ៉ា បានលើកឡើងថា៖ «នេះជាការប្រមាទ ដែលមិនអាចទទួលយកបាន ក្នុងនាមជា យុវជនជំនាន់ក្រោយ ពាក្យសំដីដ៏ព្រហើន គ្មានមូលដ្ឋាន និងអសុរសនេះ បានប៉ះពាល់មកដល់អារម្មណ៍ យុវជនដូចជាខ្ញុំ នឹងគ្រួសារថ្នាក់ដឹកនាំគណបក្សប្រជាជន ដែលគណបក្សប្រជាជនបូជា សាច់ស្រស់ឈាមស្រស់ ដើម្បីសន្តិភាព។ ប្រវត្តិសាស្ត្ររបស់ ជនជាតិខ្មែរយើង មិនសូវមានសន្តិភាពរយៈពេលវែងទេ ដោយសារតែមានមនុស្សអត្តចរិតដូចជាលោក ទើបខ្មែរចេះតែបែកបាក់។ គ្រួសាររបស់ ថ្នាក់ដឹកនាំ លោកបានបណ្ដុះធនធានមនុស្សផ្នត់គំនិតគ្រួសារលោក ដែលស្រឡាញ់ជាតិ ដោយគុណធម៌សីលធម៌ និងពោរពេញទៅដោយ ការឱបក្រសោប គ្រប់ប្រជាជនខ្មែរទាំងអស់ស្មើៗគ្នា ប្រវត្តិសាស្ត្ររបស់ ជនជាតិខ្មែរយើង ពិបាករកសន្តិរយៈពេលវែងដូចពេលនេះណាស់។ សន្តិភាពពិតជាផុយស្រួយ បើយើងបណ្ដោយឲ្យមនុស្ស ដូចជាបង ធ្វើរឿង អាក្រក់មិនត្រឹមត្រូវបែបនេះ ក្នុងនាមខ្ញុំជាជនជាតិខ្មែរនិងយុវជនជំនាន់ក្រោយ សូមមិនគាំទ្រដាច់ខាតនៅអំពើគ្មានក្រមសីលធម៌។ និងការប្រមាថ ចំពោះវីរភាព របស់គ្រួសារថ្នាក់ដឹកនាំ ដែលបានដឹកនាំនាវាដ៏ធំ ឲ្យប្រជាជនរស់ក្រោមដំបូលសន្តិភាព»។

អ្នកឧកញ៉ា បានបន្តថា៖ « មនោសញ្ចេតនាខ្ញុំផ្ទាល់ ដែលជា យុវជនខ្មែរ ខ្ញុំសូមអំពាវនាវឲ្យសមត្ថកិច្ច ចាត់វិធានការច្បាប់លើជនខិលខូចម្នាក់នេះ ដែលហ៊ានយកឯកសណ្ឋានយោធា មកពាក់ដោយខុសច្បាប់ និងប្រើប្រាស់ពាក្យពេចន៏គ្មានមូលដ្ឋាន ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើកិត្តិយសបុគ្គលផង និងកិត្តិយសនៃស្ថាប័នជាតិនៃយើងផង»៕SRN

 

Check Also

លិខិតមិត្តអ្នកអាន៖ បុគ្គល អ៊ុំ សំអាន គ្មានតម្លៃអ្វីមកវែកញែកពីកិច្ចការព្រំដែនកម្ពុជា និងប្រទេសជិតខាងទេ

Leave a Reply

Your email address will not be published. Required fields are marked *