Breaking News

អភិបាលស្រុកស្ទោងបានលើកឡើងថា “សមិទ្ធផលនិងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដែលកើតមានឡើងសព្វថ្ងៃក៏អាស្រ័យដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញបរិបូរ “

  ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី31 ខែមករា ឆ្នាំ2023 លោក សាយ គឹមឡម អភិបាលស្រុកស្ទោងនិងសហការី ព្រមទាំងរដ្ឋបាលឃុំចំណាលើ បានអញ្ជើញជាអធិបតីក្នងពិធីបើកការដ្ឋានសាងសង់ផ្លូវគ្រួសក្រហមប្រវែង11,750 ម៉ែត្រ ស្ថិតនៅក្នុងភូមិចំនួន8 ក្នុងឃុំ ចំណាលើ ស្រុកស្ទោង  ខេត្តកំពង់ធំ។

ថ្លែងនៅក្នុងឱកាសនេះដែរ លោកសាយ  គឹមឡម បានលើកឡើងថា “សមិទ្ធផលថ្មីៗ និងហេដ្ឋារចនានាដែលកើតមានឡើងសព្វថ្ងៃក៏អាស្រ័យដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញបរិបូរ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានត្រូវជួយថែរក្សាសមិទ្ធផលទាំងចាស់ ថ្មី ដែលរដ្ឋបាលឃុំចណាលើ រដ្ឋបាលស្រុកស្ទោង និងរាជរដ្ឋាភិបាលសម្រេចបាន និងសហការជាមួយអាជ្ញាពាក់ព័ន្ធដើម្បីភូមិ ឃុំ ស្រុក មានការរីកចំរើន ជាពិសេសសូមកុំរំលោភយកដីចំណីផ្លូវ ដែលជាមូលហេតុចំបងដែលធ្វើឲ្យខូចខាតផ្លូវនានា បាតបង់គុណភាពគុណភាពនិងសោភ័ណភាពផងដែរ។ 

ជាមួយនេះផងដែរលោកអភិបាលស្រុកក៏បានជំរុញដល់រដ្ឋបាលឃុំចំណាលើ និងក្រុមហ៊ុន ស្រុង ស្រឿន ត្រូវបង្កើនការយកចិត្តទុកដាក់សហការគ្នា កសាងផ្លូវនេះឲ្យបានឆាប់រហ័សនិងប្រកបដោយបច្ចេកទេសនិងគុណភាពហើយធានានូវការប្រើប្រាស់បានយូរអង្វែង ។

គួរបញ្ជាក់ថា  ផ្លូវគ្រួសក្រហមដែលបើកការដ្ឋានសាងសង់នៅពេលនេះមានប្រវែងសរុប11,750ម៉ែត្រ  ទទឹង៥ម៉ែត្រ និងមានកំរាស់០,១៥ម៉ែត្រ ជាថវិកាគម្រោងមូលនិធិឃុំ ដែលអស់ទឹកប្រាក់សរុប 579,666,600៛ ៕

Check Also

ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

Leave a Reply

Your email address will not be published. Required fields are marked *