ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប នឹងរៀបចំកម្មវិធីអញ្ជើញតំណាងគណបក្សនយោបាយ ចាប់ឆ្នោតកំណត់យកពណ៌លើក្រាបផ្សព្វផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដល់ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងរៀបចំកម្មវិធីអញ្ជើញតំណាងគណបក្ស នយោបាយដែលចូលរួមក្នុងការបោះឆ្នោតទាំងអស់ ធ្វើការចាប់ឆ្នោតកំណត់យកពណ៍នៃសសរក្រាប លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ តំណាងឱ្យគណបក្ស នយោបាយនីមួយៗ សម្រាប់កម្មវិធីផ្សព្វផ្សាយលទ្ធផលបឋមតាមទូរទស្សន៍។
កម្មវិធីនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣. វេលាម៉ោង ២:៣០នាទីរសៀល នៅសាលសន្និសីទជាន់ទី១ នៃទីស្តីការ គ.ជ.ប ក្រោមការដឹកនាំសម្របសម្រួលដោយលោក តុប ឫទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស។
សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួម យកព័ត៌មានកុំបីខាន ៕