កណ្តាល៖ ប្រភពដែលទទួលបានពីលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឱ្យអង្គភាព ‘’ អែស អរ អិន ‘’ យើងដឹងនៅរសៀលថ្ងៃទី២០ ខែកក្កដាឆ្នាំ២០២៣នេះថា មានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) បានកើតហេតុនៅ ថ្ងៃទី២០ ខែ កក្កដា ឆ្នាំ ២០២៣នេះ វេលាម៉ោង១១ និង២៥នាទី ចំណុច តាមផ្លូវជាតិលេខ១៤៥ ភូមិទន្លាប់ ឃុំព្រៃពួច ស្រុក អង្គស្នួល ខេត្តកណ្តាល ។
លោកអធិការនគរបាលស្រុកអង្គស្នួល បានឱ្យដឹងទៀតថា បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ មានសារធាតុញៀន ឈ្មោះ ឈន វុត្ថា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
លោកអធិការបន្តឱ្យដឹងទៀតថាវត្ថុតាងដកហូតរួមមាន៖
-ម្សៅក្រាមសថ្លាសង្ស័យថាជាថ្នាំញៀន(ម៉ាទឹកកក)ចំនួន០១កញ្ចប់មធ្យមទម្ងន់=៣១,៥៧ក្រាម។
-ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាកoppo។
-ម៉ូតូ០១គ្រឿង ម៉ាកហុងដាទ្រីមសង់C125 ពណ៌ខ្មៅ សេរីឆ្នាំ ២០១៧ ពាក់ផ្លាកលេខភ្នំពេញ1G-4515 និងឧបរណ៍ប្រេីប្រាស់ វេចខ្ចប់ថ្នាំញៀនមួយចំនួន ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងទៀតថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានចេញល្បាតតាមដងផ្លូវ លុះដល់ចំណុចកេីតហេតុ បានប្រទះឃេីញជនសង្ស័យកំពុងឈប់ម៉ូតូ ។ ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចបានសុំត្រួតពិនិត្យ រកឃេីញថ្នាំញៀន១កញ្ចប់មធ្យម ក្នុងហោប៉ៅខោខាងឆ្វេង ។
តាមចម្លើយសារភាពរបស់ជនសង្សយ័ បានឆ្លើយថាថ្នាំញៀន១កញ្ចប់មធ្យមនៅចំពោះមុខនេះពិតជារបស់ខ្លួនប្រាកដមែន ទិញពីមុខសញ្ញាម្នាក់មិនស្គាល់ ក្នុងតម្លៃ២៥០០០០៛(ម្ភៃប្រាំម៉ឺនរៀល) ដោយវេលុយតាមវីងទៅមុន ទេីបគេយកថ្នាំមកផ្លុងចោល នៅម្តុំព្រៃទា សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហេីយខ្លួនទៅយកមកដេីម្បីរំលែកលក់បន្ត ។ ជនសង្ស័យ លក់ថ្នាំញៀនបានរយៈពេលប្រហែល១ខែកន្លះមកហេីយ។
ករណីជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបាន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ សិរី នាគ