Breaking News

នគរបាលស្រុកអង្គស្នួល ឃាត់ខ្លួន​ ជនសង្ស័យ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

កណ្តាល៖ ប្រភពដែលទទួលបានពីលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឱ្យអង្គភាព ‘’ អែស អរ អិន ‘’ យើងដឹងនៅរសៀលថ្ងៃទី២០ ខែកក្កដាឆ្នាំ២០២៣នេះថា មានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) បានកើតហេតុនៅ ថ្ងៃទី២០​ ខែ កក្កដា ឆ្នាំ ២០២៣នេះ​ វេលាម៉ោង១១​ និង២៥​នាទី ចំណុច តាមផ្លូវជាតិ​លេខ១៤៥ ភូមិទន្លាប់ ឃុំព្រៃពួច​ ស្រុក អង្គស្នួល ខេត្តកណ្តាល ។

លោកអធិការនគរបាលស្រុកអង្គស្នួល បានឱ្យដឹងទៀតថា បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់​ មានសារធាតុញៀន ឈ្មោះ ឈន​ វុត្ថា​ ភេទប្រុស​ អាយុ៣៤ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរកម្មកររោងចក្រ​  រស់នៅភូមិមនោរម្យ ឃុំបែកចាន​ ស្រុកអង្គស្នួល​ ខេត្ត​កណ្តាល​ ​។ 

លោកអធិការបន្តឱ្យដឹងទៀតថាវត្ថុតាងដកហូតរួមមាន៖

-ម្សៅក្រាមសថ្លាសង្ស័យថាជាថ្នាំញៀន(ម៉ាទឹកកក)ចំនួន០១កញ្ចប់មធ្យម​ទម្ងន់=៣១,៥៧ក្រាម។ 

-ទូរស័ព្ទដៃចំនួន០១គ្រឿង  ម៉ាកoppo។ 

-ម៉ូតូ០១គ្រឿង​ ម៉ាកហុងដាទ្រីមសង់C125 ពណ៌ខ្មៅ​ សេរីឆ្នាំ ២០១៧​ ពាក់ផ្លាកលេខភ្នំពេញ1G-4515 និងឧបរណ៍ប្រេីប្រាស់​ វេចខ្ចប់ថ្នាំញៀនមួយចំនួន​ ។ 

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងទៀតថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ​ កម្លាំង​ផ្នែកប្រឆាំងគ្រឿងញៀនស្រុក​ បានចេញល្បាតតាមដងផ្លូវ​ លុះដល់ចំណុចកេីតហេតុ​ បានប្រទះឃេីញជនសង្ស័យកំពុងឈប់ម៉ូតូ​ ។ ដោយមានការសង្ស័យ​ កម្លាំងសមត្ថកិច្ចបានសុំត្រួតពិនិត្យ​ រកឃេីញថ្នាំញៀន១កញ្ចប់មធ្យម ក្នុងហោប៉ៅខោ​ខាងឆ្វេង ។ 

តាមចម្លើយសារភាពរបស់ជនសង្សយ័​ បានឆ្លើយថាថ្នាំញៀន១កញ្ចប់មធ្យមនៅចំពោះមុខនេះពិតជារបស់ខ្លួនប្រាកដមែន​ ទិញពីមុខសញ្ញាម្នាក់មិនស្គាល់​ ក្នុងតម្លៃ២៥០០០០៛(ម្ភៃប្រាំម៉ឺនរៀល)​ ដោយវេលុយតាមវីងទៅមុន​ ទេីបគេយកថ្នាំមកផ្លុងចោល​ នៅម្តុំព្រៃទា​ សង្កាត់ ចោមចៅ​ ខណ្ឌពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ហេីយខ្លួនទៅយកមកដេីម្បីរំលែកលក់បន្ត​ ។ ជនសង្ស័យ​ លក់ថ្នាំញៀនបានរយៈពេលប្រហែល១ខែកន្លះមកហេីយ។ 

ករណីជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបាន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ សិរី នាគ 

Check Also

អនុរក្សពន្ធនាគារព្រៃសនាំខ្លួន លី សាម៉េត ហៅគ្រូមា ឡើងតុលាការ បន្តនីតិវិធីស៊ើបសួរបន្ថែមលើសំណុំរឿងពុករលួយ

Leave a Reply

Your email address will not be published. Required fields are marked *