Breaking News

សម្តេចនាយករដ្ឋមន្ត្រី ប្រកាសឲ្យមានការធ្វើលិខិតឆ្លងដែន នៅក្រៅប្រទេស ដោយចាប់ផ្តើមពីសាធារណរដ្ឋកូរ៉េមុនគេ

កំពង់ស្ពឺ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាល នឹងធ្វើការសម្របសម្រួលលិខិតឆ្លងដែន ដល់ពលករខ្មែរ ដែលកំពុងធ្វើការនៅក្រៅប្រទេស ឲ្យដល់ប្រទេសដែលពួកគាត់ធ្វើការ នៅទីនោះតែម្តង ដើម្បីកុំឲ្យពួកគាត់លំបាក ក្នុងការធ្វើដំណើរឡើងចុះ ដោយសម្តេចបានបញ្ជាក់ថា គម្រោងនេះនឹងចាប់ផ្តើមធ្វើឡើង នៅប្រទេសសាធារណរដ្ឋកូរ៉េមុនគេតែម្តង។

ការលើកឡើងនេះ សម្ដេចនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាល ជាមួយនឹងកម្មករនិយោជិត ជិត២ម៉ឺននាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សម្តេចធិបតីហ៊ុន ម៉ាណែត ក្នុងពិធីនេះ ក៏បានបញ្ជារឲ្យក្រសួងការបណ្តុះបណ្តាលវិជ្ជាជីវៈ សហការគ្នាជាមួយក្រសួងពាក់ព័ន្ធ រៀបចំបង្កើតអគ្គកុងស៊ុលបន្ថែមទៀតនៅប្រទេសថៃ ដើម្បីផ្តល់ភាពងាយស្រួល ដល់ពលករខ្មែរ ដែលកំពុងធ្វើការនៅទីនោះផងដែរ៕

Check Also

ឃាត់ខ្លួនប្រធានគ្រប់គ្រងមួយផ្នែកនៃសាលាខ្មែរឥស្លាម ដែលពាក់ព័ន្ធការចាប់រំលោភកូនសិស្ស

Leave a Reply

Your email address will not be published. Required fields are marked *