ភ្នំពេញ៖ ព្រះករុណា ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូល ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជំនួសឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី ដែលចូលនិវត្តន៍។
ឯកឧត្តម ជីវ កេង ត្រូវបានព្រះករុណា ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងជាប្រធានតុលាការកំពូល ជំនួសឯកឧត្តម ឌិត មុន្ទី កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣៕