ភ្នំពេញ៖ ក្រសួងការបរទេស បានប្រកាសនៅថ្ងៃទី១៨ ខែតុលានេះថា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នៅប្រទេសអារ៉ាប៊ីសាអូឌីត។ កិច្ចប្រជុំនេះ នឹងធ្វើឡើង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅរាជធានី រីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។
សេចក្តីប្រកាសរបស់ក្រសួងការបរទេសនេះ បានធ្វើឡើង
ខណៈដែលសម្តេចតេជោ ហ៊ុន សែន កំពុងស្ថិតនៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី៣៕