ភ្នំពេញ៖ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឱ្យដឹងនៅរសៀលថ្ងៃសុក្រទី២០ ខែតុលា ឆ្នាំ២០២៣នេះថា៖ គិតត្រឹមម៉ោង១០និង០០ព្រឹក ថ្ងៃនេះ មានចំនួន៣សង្កាត់ ស្មើនឹង៣២ភូមិ ១៥៣៥ខ្នងផ្ទះ ១៥៨៦គ្រួសារ ផ្លូវ១៦ខ្សែ សាលារៀន ចំនួន០៤ មណ្ឌលសុខភាព ចំនួន០២ ដែលរងការប៉ះពាល់ដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត។
របាយការណ៍ដដែលបន្តថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត ព្រមទាំងចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលលិចផ្ទះដោយសារជំនន់ទឹកតាមសណ្តស្ទឹងព្រែកត្នោត។
ជាមួយនេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រៀមកម្លាំង និងសម្ភារៈក្នុងការចុះជួយប្រជាពលរដ្ឋ ២៤ម/២៤ម ដែលកំពុងតែជួបបញ្ហារងគ្រោះដោយសារជំនន់ទឹកសណ្តស្ទឹងព្រែកត្នោតផងដែរ៕