Breaking News

លោកវរសេនីយ៍ឯក ជឹម ស៊ីថា៖​ ដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត​ សង្កាត់ចំនួន៣ ស្មើនឹង៣២ភូមិ ផ្ទះ១៥៣៥ខ្នង​និង១៥៨៦គ្រួសារ ដែលរងការប៉ះពាល់

ភ្នំពេញ​៖​ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បានឱ្យដឹងនៅរសៀលថ្ងៃសុក្រ​ទី២០​ ខែតុលា​ ឆ្នាំ​២០២៣នេះថា៖​ គិតត្រឹមម៉ោង១០និង០០ព្រឹក ថ្ងៃនេះ មានចំនួន៣សង្កាត់ ស្មើនឹង៣២ភូមិ ១៥៣៥ខ្នងផ្ទះ ១៥៨៦គ្រួសារ ផ្លូវ១៦ខ្សែ សាលារៀន ចំនួន០៤ មណ្ឌលសុខភាព ចំនួន០២ ដែលរងការប៉ះពាល់ដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត។

របាយការណ៍​ដដែល​បន្តថា​ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បានដឹកនាំកម្លាំងនៃអធិការដ្ឋាន​នគរបាលខណ្ឌដង្កោ​ ចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត ព្រមទាំងចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលលិចផ្ទះដោយសារជំនន់ទឹកតាមសណ្តស្ទឹងព្រែកត្នោត។

ជាមួយនេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រៀមកម្លាំង និងសម្ភារៈក្នុងការចុះជួយប្រជាពលរដ្ឋ ២៤ម/២៤ម ដែលកំពុងតែជួបបញ្ហារងគ្រោះដោយសារជំនន់ទឹកសណ្តស្ទឹងព្រែកត្នោតផងដែរ៕

Check Also

លោកគ្រូ វ៉ែន ស៊ីនួន ម្ចាស់ឱសថបូរាណខ្មែរសញ្ញាដើមអង្គាបុស្ប ដែលល្បីតៗគ្នាជាង៣០ឆ្នាំ ពូកែព្យាបាលលើជម្ងឺ ឬសដូងបាត បញ្ជាក់ពីមានអ្នកជម្ងឺរាប់ម៉ឺននាក់ បានព្យាបាលដោយជោគជ័យឱ្យមានសុខភាពល្អប្រសើរឡើងវិញ

Leave a Reply

Your email address will not be published. Required fields are marked *