Breaking News

រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរខេត្តកណ្ដាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ

ខេត្តកណ្ដាល ៖  រសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តី ក្រសួងធនធានទឹក និងឧតុនិយមនិងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល និងជាប្រធានគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រមទាំងសហការី  ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅតំបន់ព្រែកខ្សេវ ព្រែកឡុង និងនៅតំបន់ទំនប់៩៦ ក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ខេត្តកណ្ដាល។ ក្នុងឱកាសចុះពិនិត្យនេះផងដែរ ក្រុមការងារបានធ្វើការ កាយផ្តាច់មុខទឹកនៅតំបន់ព្រែកឡុង ដើម្បីរំដោះទឹកចូលទន្លេបាសាក់ បញ្ជាសការជន់លិចក្នុងតំបន់មួយចំនួនក្នុងក្រុងតាខ្មៅ។

បន្ទាប់ពីពិនិត្យស្ថានភាពទឹកជំនួនរួចមក ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល អញ្ជើញសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលមកតាំងលំនៅ នៅទីទួលសុវត្ថិភាពក្នុងតំបន់ទំនប់៩៦ ដែលមានប្រជាពលរដ្ឋចំនួន៣០ គ្រួសារមកស្នាក់នៅបណ្ដោះអាសន្ននៅទីនេះ។ 

មានប្រសាសន៍សំណេះសំណាល ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាបន្តការប្រុងប្រយ័ត្នទាំងអស់គ្នា ពិសេសក្មេងតូចៗ មិនត្រូវឱ្យពួកគាត់នៅក្បែរទឹកឡើយ ជាមួយគ្នានេះផងដែរសូមថែរក្សាសុខភាព តាមរយៈ ការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ ឯកឧត្តមអភិបាលខេត្តបន្ថែមថា ប្រជាពលរដ្ឋដែលមកតាំងលំនៅនៅទីទួលសុវត្ថិភាពក្នុងតំបន់ទំនប់៩៦នេះ ទទួលបានការឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគពីរដ្ឋបាលក្រុងតាខ្មៅ ជាមួយគ្នានេះមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានរៀបចំដាក់ធុងទឹកស្អាតចំណុះ១០០០លីត្រ ចំនួន ៥ ធុង និងបានដាក់អំពូលសូឡាចំនួន ៥ ដើមផងដែរ។ 

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល បានឱ្យដឹងទៀតផងដែរថា អាជ្ញាធរខេត្ត ក្រុង ស្រុក និងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងតាមដានដោយយកចិត្តទុកដាក់ជាបន្តទៅទៀត  ដើម្បីជួយសម្រួលដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ហើយសូមស្នើបងប្អូនប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្នខ្ពស់ និងចូលរួមសហការតាមការណែនាំរបស់អាជ្ញាធរ៕SRN

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *