Breaking News

លោក ភួង សាមឌី នាំយកអំណោយ នឹងថវិការមួយចំនួន ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វៈខាត

កណ្ដាល៖ នៅព្រឹកថ្ងៃសៅរ៍ ៧កើតខែអស្សុជ ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ លោក ភួង សាមឌី សមាជិក នៃក្រុមយុវជនការពារសន្តិភាព នឹងក្រុមការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយ នឹងថវិការរបស់ក្រុមយុវជនការពារសន្តិភាព អនុសាខាក្រុងអរិយក្សត្រ ចែកជូនដល់លោក មុំ សាបឿន មានជីវភាពខ្វៈខាត រស់នៅភូមិ ព្រែកអំពិល សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។
អំណោយចែកជូននោះរួមមាន៖ អង្ករ១០គីឡូ មីមួយកេះ ស្ករសមួយកញ្ចប់ អំបិលមួយកញ្ចប់ ទឹកត្រីមួយដប់ ទឹកសុីអុីវមួយដប់
ទឹកដោះគោខាប់មួយកំប៉ុង និងថវិការមួយចំនួនផងដែរ។

ក្នុងឱកាសនោះដែរលោក មុំ សាបឿន បានសម្ដែងនូវការអគុណ នឹងជូនពរដល់ក្រុមការងារ ព្រមទាំងអាជ្ញាធរសូមជួបប្រទះនូវពុទ្ធពរទាំងឡាយបួនប្រការគឺ: អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លៀតឡើយ៕ ដោយ៖ ឈឹម សុខន

About srn tv

Check Also

ក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់លើក្រុមហ៊ុនរោងចក្រកែច្នៃផ្លែឈើមួយ នៅឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

Leave a Reply

Your email address will not be published. Required fields are marked *