Breaking News

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យមន្រ្តីពាក់ព័ន្ធជួយផ្សព្វផ្សាយតំបន់ទេសចរណ៍ ដើម្បីឲ្យផលលាភដល់ដៃប្រជាជន

កំពង់ស្ពឺ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងជំរុញការណែនាំឲ្យមន្រ្តី និងក្រសួងស្ថាប័នពាក់ព័ន្ធជួយផ្សព្វផ្សាយតំបន់ទេសចរណ៍ដើម្បីឲ្យផលលាភដល់ដៃប្រជាជន។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន”​ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ។

នៅក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងពីមានបំណងចង់បបួលបណ្ដាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសឧបនាយករដ្ឋមន្ត្រីឡើងធ្វើដំណើរដោយថ្មើរជើងទៅភ្នំខ្នងផ្សារ នៃខេត្តកំពង់ស្ពឺ ដែលជាតំបន់ទេសចរណ៍ដ៏ល្អរបស់ខេត្តកំពង់ស្ពឺ។
សម្តេចធិបតី បានបន្តថា «តំបន់ទេសចរណ៍យើងមានច្រើន យើងត្រូវពង្រឹង និងផ្សព្វផ្សាយ ធ្វើយ៉ាងណាឲ្យពលរដ្ឋនៅមូលដ្ឋានទទួលបានផលលាភពីធនធានទាំងនោះ ដោយមិនចាំបាច់ពឹងតែការវិនិយោគពីខាងក្រៅតែមួយមុខ»។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងថា «ជាក់ស្តែងដូចជា អគាររដ្ឋបាលសំរាប់ធ្វើការងារល្អ ត្រូវតែជាកន្លែងបម្រើប្រជាពលរដ្ឋ »។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ផ្លែផ្កានេះមិនត្រឹមតែល្អមើលទេ ត្រូវចែកផលលាភជូនមន្រ្តី ចែកផលលាភជូនប្រជាពលរដ្ឋ មានន័យថា បំរើពលរដ្ឋ»៕

Check Also

ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

Leave a Reply

Your email address will not be published. Required fields are marked *