Breaking News

ខេត្តកំពង់ស្ពឺ​ គឺជាខេត្តទី១៣​ ដែលប្រកាសថា អស់មីនទាំងស្រុង ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត

កំពង់ស្ពឺ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ បានប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីនទាំងស្រុង ។

ខេត្តកំពង់ស្ពឺ​ គឺជាខេត្តទី១៣​ ដែលអស់មីនទាំងស្រុង បន្ទាប់ពីរាជធានី-ខេត្តទាំង​១២ផ្សេងទៀត រួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «តាងនាមឲ្យរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺទាំងអស់សូមអរគុណចំពោះការតស៊ូការលះបង់ និងពលិកម្មគ្រប់បែបយ៉ាងរបស់ប្រតិបត្តិករដោះមីនទាំងអស់ដែលនាំឲ្យយើងមានសមិទ្ធផលថ្មីនេះ»។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់វិស័យឯកជន ដៃគូរអភិវឌ្ឍន៍នានាបានចូលរួមជាមួយរាជរដ្ឋាភិបាល ដែលនាំឲ្យកម្ពុជាអាចអនុវត្តសកម្មភាពដោះមីន គឺសុទ្ធតែជាកាយវិការដ៏ថ្លៃថ្លា និងដ៏គួរឲ្យកោតសរសើរទាំងសម្រាប់ប្រជាជនកម្ពុជា »។
សម្តេចធិបតីសង្ឃឹមថា «បេសកកម្មរំដោះមីនរបស់កម្ពុជានឹងទទួលបាននូវការគាំទ្រជាបន្តបន្ទាប់ទៀត ដើម្បីសម្រេចផែនការកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ សំរាប់ប្រជាពលរដ្ឋមានសុវត្ថិភាពក្នុងការប្រើប្រាស់ដី»។

ផ្លែផ្កានៃសមិទ្ធផលនេះ​ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល​​​កម្ពុជា ពិសេសអាជ្ញាធរមីន ដែលបានយកចិត្តទុកដាក់ខ្ពស់លើកិច្ចការដ៏សំខាន់នេះ ក្នុងគោលបំណងជាក់លាក់មួយ​ គឺ “កម្ពុជានឹងគ្មានជនណាម្នាក់ ឬប្រជាពលរដ្ឋខ្មែរណាម្នាក់ បន្តរងគ្រោះថ្នាក់ដោយសារគ្រាប់មីនក្រោយឆ្នាំ២០២៥ ទៀតឡើយ” ។

សម្រាប់ខេត្តកំពង់ស្ពឺ ចំការមីនមានរហូតដល់៦៤០ចំការ ក្នុងនោះគិតជាផ្ទៃ៧៨គីឡូម៉ែត្រការ៉េ។ ចាប់តាំងពីឆ្នាំ១៩៧៩មក ប្រជាជនចំនួនជាង៦ម៉ឺននាក់ បានរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងនោះស្លាប់បាត់បង់ជីវិតចំនួន ជិត២ម៉ឺននាក់៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *