Breaking News

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ អាណត្តិទី៧នេះជាអាណត្តិចាប់ហ្រ្វាំង ពិនិត្យមើលវាយតម្លៃ ពង្រឹងជាជាងពង្រីក

កំពង់ស្ពឺ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «អាណត្តិទី៧នេះជាអាណត្តិចាប់ហ្រ្វាំង ពិនិត្យមើលវាយតម្លៃ ពង្រឹងជាជាងពង្រីក។យើងពិនិត្យមើលសិន ក៉ំទាន់ប្រញាប់ទៅណា ដើម្បីបង្កើនសមត្ថភាព ពង្រឹងមូលដ្ឋាន ដើម្បីបំរើពលរដ្ឋ»។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន”​ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការពង្រឹងដើម្បីពង្រឹងការប្រើប្រាស់ឲ្យចំគោលដៅ បង្កើនសមត្ថភាពបងប្អូន ពង្រាយមន្ត្រីថ្នាក់ជាត និងថ្នាក់ក្រោមជាតិឲ្យបានល្អ »។

សម្តេចធិបតី បានបញ្ជាក់ថា «នៅពេលប្រជុំគណៈរដ្ឋមន្ត្រីខ្ញ៉ំបានដាក់គោលដៅជាឆ្នាំដែលចាប់ហ្វ្រាំងហើយវាយតម្លៃ ក៉ំប្រញាប់ទៅណា ដូចជាឡាន ដល់កន្លែងមួយ ត្រូវតែឈប់ដើម្បីចូលរោងជាង ដើម្បីរឹតខ្ចៅ ទោះវាមិនខូចអ្វីក៏ដោយ ប៉ុន្តែដើម្បីធានាប្រសិទ្ធភាព»។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងពីគោលដៅរបស់រាជរដ្ឋាភិបាល គឺត្រូវពង្រឹងប្រសិទ្ធភាពបំរើពលរដ្ឋ បំរើសេវាសាធារណៈដល់ពលរដ្ឋឲ្យឆាប់បានដល់ដៃពលរដ្ឋ។
សម្តេចធិបតីបានបញ្ជាក់ថា «ដូចជាឯកសារខ្លះត្រូវតែធ្វើនៅមូលដ្ឋានកៀកប្រជាពលរដ្ឋ មិនចាំបាច់ឲ្យពលរដ្ឋធ្វើដំណើរទៅក្រុងទៅរដ្ឋបាលខេត្តទេ យើងពង្រឹងសមត្ថភាពមន្រ្តីមូលដ្ឋានដើម្បីបំរើពលរដ្ឋឲ្យមានប្រសិទ្ធភាព»៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *