Breaking News

លោក សូ​​ រតនៈ​ ប្រធានក្រុមយុវជនការពារសន្តិភាព​ និងសមាជិក នាំយកអំណោយសម្តេចធិបតី ហ៊ុន​ ម៉ាណែត​ និងលោកជំទាវ​បណ្ឌិតពេជ​ ចន្ទមុន្នី ចែកជូនប្រជាពលរដ្ឋពិការ​ភាព​ និងមានការខ្វះខាត

កណ្តាល៖​ កាលពីថ្ងៃអាទិត្យ ១៣រោច ខែកត្តិក ឆ្នាំថោះ​ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧​ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣​ លោក សូ​​ រតនៈ​ ប្រធានក្រុមយុវជនការពារសន្តិភាព​ រួមទាំងសមាជិក សហការជាមួយអាជ្ញាធរមូលដ្ឋាន​ នាំយកអំណោយដ៏ថ្លៃថ្លា​របស់សម្តេចធិបតីហ៊ុន​ ម៉ាណែត​ និងលោកជំទាវ​បណ្ឌិត​ ចែកជូនប្រជាពលរដ្ឋពិការ​ភាព​ និងមានការខ្វះខាតចំនួន​៣គ្រួសារ​ ស្ថិតនៅសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

​ លោក សូ​​ រតនៈ​ ប្រធានក្រុមយុវជនការពារសន្តិភាព បានអោយអង្គភាព “ អែស អរ អិន ” ដឹងថា ប្រជាពលរដ្ឋចំនួន​៣គ្រួសារ ក្នុង១ គ្រួសារ​ៗទទួលបានរួមមាន៖​
-អង្ករ​ ១បេ​
-មី​ ១កេស
-ទឹកត្រី​ ១យួរ
-ទឹកសុីអុីវ​ ១យួរ
-សារ៉ុង​១
-ថវិការ​ចំនួន៤០,០០០រៀល។

លោក សូ​​ រតនៈ​ បានបន្តថា ក្នុងចំណោម៣គ្រួសារខាងលេី​ មាន២គ្រួសារ ​ជាជនពិការ​ ដោយ១គ្រួសារ ទទួលបានរទេះជនពិការបន្ថែមម្នាក់១គ្រឿង​ និង១គ្រួសារទៀតទួលបានឈេីច្រត់ជនពិការបន្ថែម១គូផងដែរ។

​លោកបានបញ្ជាក់បន្ថែមដែរថា ក្រោយពីបានចែកជូននូវអំណោយរួច​ ប្រជាពលរដ្ឋទាំង៣គ្រួសារ​ និងអាជ្ញាធរ​ សូមគោរពអរគុណ​ និងជូនពរដល់សម្តេចធិបតីហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ និងលោកជំទាវ​បណ្ឌិតពេជ​ ចន្ទមុន្នី​ សូមជួបប្រទះនូវពុទ្ធពរ៤ប្រការគឺ៖​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡេីយ៕ដោយ៖ ឈឹម សុខន

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *