Breaking News

តុលាការសម្រេចឃុំខ្លួន លោក នី ណាក់ ក្រោមបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង

ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ​ លោក​ ញឹម ពិសាល បានសម្រេចឃុំខ្លួន លោក នី ណាក់ ម្ចាស់ផេក «Iman KH» ដាក់ពន្ធនាគារជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស​ កាលពីថ្ងៃទី​០៥​ ខែមករា​ ឆ្នាំ​២០២៤ម្សិលមិញ​នេះ​ ក្រោមការចោទប្រកាន់ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង។

លោក នី ណាក់ កើតឆ្នាំ១៩៧៩ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅតុលាការភ្លាមៗ កាលពីព្រឹកថ្ងៃសុក្រ ទី០៥ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីលោកនិយាយបរិហារលើ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងស្ថាប័នរាជរដ្ឋាភិបាលជាច្រើនទៀត កាលពីខែធ្នូកន្លងទៅនេះ។

លោក នី ណាក់ ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ កាលពីឆ្នាំ២០២០ ក្រោមបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ដោយតុលាការបានផ្តន្ទាទោស រយៈពេល ១៨ (ដប់ ប្រាំបី) ខែ លោកបានចេញពីពន្ធនាគារ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *