Breaking News

លោក ហ៊ុន ម៉ានី ដឹកនាំសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធជូនជនរងគ្រោះ និងអតីតយុទ្ធជនដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម

ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) តែងតែប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ដើម្បីឧទ្ទិសកុសលជូនជនរងគ្រោះ និងអតីតយុទ្ធជនដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

ឆ្នាំនេះ ២០២៤ ពិធីគោរពវិញ្ញាណក្ខន្ធបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃ ថ្ងៃទី ៦ខែមករា នៅមជ្ឈមណ្ឌលប្រល័យពូជ សាសន៍ជើងឯក ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. និងសមាជិក សមាជិកា ស.ស.យ.ក. ជាច្រើនរូប។

នៅក្នុងឱកាសនោះដែរលោក ហ៊ុន ម៉ានី មានប្រសាសន៍បញ្ជាក់ថា៖ «ខ្ញុំសូមលំ ឱនកាយ វាចាចិត្ត គោរពដល់វិញ្ញាណក្ខន្ធប្រជាពលរដ្ឋ យុទ្ធជនយុទ្ធនារីក្លាហានដែលបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងដែលបានបូជាជីវិតដើម្បីបុព្វហេតុរំដោះជាតិមាតុភូមិ រហូតទទួលបានជ័យជំនះលើបនប្រល័យពូជសាសន៍ នៅថ្ងៃ ៧ មករា ឆ្នាំ១៩៧៩។ ទោះបីអស់ លោកទាំងឡាយបានចែកឋានអស់រយៈកាលជាង ៤៥ ឆ្នាំហើយក្តីក៏យើង ខ្ញុំជាយុវជនជំនាន់ក្រោយនៅតែនឹក រលឹកដល់វិញ្ញាណក្ខន្ធជនរួមជាតិ ដែលបានស្លាប់យ៉ាងអយុត្តិធម៌ដោយសាររបបវាលពិឃាតនេះ»។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី ក៏សូមគោរពថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានលើកទឹកចិត្តដល់ ស.ស.យ.ក. ឱ្យបន្តកិច្ចការនេះ ដែលជាកាយវិការបញ្ជាក់ពីការចងចាំនូវប្រវត្តិសាស្រ្តដ៏ជូរចត់ដែលប្រជាជនរបស់ខ្លួនបានឆ្លងកាត់ និងកាន់តែយល់ច្បាស់ពីតម្លៃនៃសុខសន្តិភាពដែលថ្នាក់ ដឹកនាំជំនាន់មុនបានពុះពារ និងលះបង់គ្រប់បែបយ៉ាងដើម្បីសម្រេចបាន។

លោក ហ៊ុន ម៉ានី បានបញ្ជាក់ទៀតថា ថ្ងៃស្អែក យើងនឹងអបអរសាទរនូវជ័យ ជំនះលើរបបប្រល័យពូជសាសន៍ ហើយថ្ងៃនេះ យើងបានធ្វើការគោរពដល់វិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ទៅ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *