ភ្នំពេញ៖ តុលាការ សម្រេចឃុំខ្លួនជនជាតិចិន ដែលបើករថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់ នៅពន្ធនាគាររាជធានីភ្នំពេញ (PJ)។
តុលាការបានចោទបុគ្គលរូបនេះ ២បទល្មើស ទី១ ពីបទ បើកបរក្នុងល្បឿនលឿន និងស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៨៦មីលីក្រាមក្នុងមួយលីត្រខ្យល់ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៨៥ កថាខណ្ឌទី ២ ចំណុច ខ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងទី២ ពីបទ រត់គេចខ្លួន ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ៕SRN