Breaking News

Update: ម្ចាស់ទីតាំងចាក់ថ្មចូលទន្លេក្នុងស្រុកស្រីសន្ធរ ចេញមុខទទួលកំហុស និងខំប្រឹងកាយថ្មចេញវិញ ឲ្យអស់ក្នុងរយៈពេលប្រមាណ១០ថ្ងៃទៀត

កំពង់ចាម៖ បន្ទាប់ពីមានករណីចាក់ថ្មចូលទន្លេមេគង្គក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រី សន្ធរ ខេត្តកំពង់ចាមនាពេលកន្លងទៅ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ម្ចាស់ទីតាំង កាយថ្ម ចូលទន្លេមេគង្គបាន បន្តចេញមុខដោះស្រាយ និងទទួលខុសកំហុសដោយមិនបានសុំច្បាប់ អនុញ្ញាត និងសន្យាខំប្រឹង កាយថ្មចេញវិញឲ្យអស់ក្នុងរយៈពេលប្រមាណ១០ថ្ងៃទៀត។

លោក ទន់ ឆៃអ៊ាង ដែលជាម្ចាស់ទីតាំងខាងលើ បានបញ្ជាក់ទៀតថា ក្រុមការងាររបស់លោក គឺធ្វើការ ២៤ ម៉ោងតែម្ដង ដោយបច្ចុប្បន្នកាយបានប្រមាណជា ១០% ហើយ ដោយប្រើគ្រឿងចក្រ អាអិច ៦ គ្រឿង ប្លុងតុង ២ និងរថយន្ត ២គ្រឿង សម្រាប់កាយថ្មចេញពីទន្លេ ឱ្យរួចរាល់ក្នុង រយៈពេលន្រមាណ១០ថ្ងៃទៀត។

ហើយម្ចាស់ដីរូបនោះបានឲ្យដឹងទៀតថា កាលពីឆ្នាំ ២០២១ កន្លងទៅ ច្រាំងទន្លេគឺនៅចំណុចដែលបានចាក់ថ្មនោះ បានបាក់ស្រុតជាបន្តបន្ទាប់ ហេតុ ដូច្នោះហើយ ទើបលោកបានចាក់ថ្មដើម្បីទប់កុំឲ្យបាក់ច្រាំងបន្តទៀត ។ ហើយអ្វីដែលជា កំហុសនោះ គឺលោកមិនបានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរ មុនពេលធ្វើសកម្មភាពទើប បណ្តាល ឲ្យកើតមាននូវបញ្ហានេះ និងបានសូមទទួលនូវកំហុសនេះ និងអនុវត្តទៅតាមវិធាន ការ របស់រដ្ឋបាលខេត្តកំពង់ចាម យល់ព្រមបញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ និងខិតខំធ្វើ ការកាយយកថ្មដែលបានចាក់រួចហើយនោះចេញវិញឲ្យអស់ មុនពេលកំណត់៧០ថ្ងៃ។

​គួររំលឹកផងដែរថាកាលពីថ្ងៃទី២២ ខែកុម្ភៈ​ឆ្នាំ២០២៤ កន្លងទៅ រដ្ឋបាលខេត្តកំពង់ចាមបាន ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដោយគ្មានច្បាប់អនុញ្ញាត ទោះក្នុងហេតុផលណាមួយក៏ដោយ។ ជាមួយគ្នានេះរដ្ឋបបាលខេត្តកំពង់ចាមនានតម្រូវ ឲ្យធ្វើការកាយនិងយកថ្មដែលបានចាក់រួចហើយនោះចេញវិញឲ្យអស់ ក្នុងរយៈពេលយ៉ាងយូរ ៧០ថ្ងៃជាកំណត់ និងមិនត្រូវកាយពង្រាយទម្លាក់ចូលក្នុងទឹកទន្លេឡើយ ដើម្បីបញ្ចៀសផល ប៉ះពាល់ទៅ ថ្ងៃក្រោយសម្រាប់ការធ្វើចរាចរណ៍តាមផ្លូវទឹក។

ជាមួយគ្នានេះ ក្នុងសេចក្តីប្រកាស ព័ត៌មានក៏បានឲ្យភាគីម្ចាស់ដីត្រូវរាយការណ៍អំពីវឌ្ឍនភាពនៃការកាយថ្មនេះ មករដ្ឋបាល ខេត្ត កំពង់ចាម មួយខែម្តង នៅរៀងរាល់ចុងខែនីមួយៗ ហើយក្រុមការងាររបស់រដ្ឋបាលខេត្ត កំពង់ចាម នឹងបន្តចុះធ្វើការពិនិត្យ តាមដានការអនុវត្តវិធានការនេះ នៅរៀងរាល់មួយ សប្តាហ៍
ម្តង ឬតាមពេលវេលាជាក់ស្តែង៕

Check Also

លោកគ្រូ វ៉ែន ស៊ីនួន ម្ចាស់ឱសថបូរាណខ្មែរសញ្ញាដើមអង្គាបុស្ប ដែលល្បីតៗគ្នាជាង៣០ឆ្នាំ ពូកែព្យាបាលលើជម្ងឺ ឬសដូងបាត បញ្ជាក់ពីមានអ្នកជម្ងឺរាប់ម៉ឺននាក់ បានព្យាបាលដោយជោគជ័យឱ្យមានសុខភាពល្អប្រសើរឡើងវិញ

Leave a Reply

Your email address will not be published. Required fields are marked *