Breaking News

ពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ របស់សាលាអនុគណស្រុកខ្សាច់កណ្តាល

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ សាលាអនុគណស្រុកខ្សាច់កណ្តាល បានរៀបចំពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ របស់សាលាអនុគណស្រុកខ្សាច់កណ្តាល ក្រោមព្រះវត្តមាន និងវត្តមាន សម្តេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភា ព្រះអគ្គារធិការង និងជាព្រះមេគណខេត្តកណ្តាល និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ស្ថិតនៅវត្តវិហារសួគ៌ ភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ 

ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ នេះដែរ សម្ដេចព្រះឧត្ដមមុនី ព្រះវិន័យគណធរ ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវ កិត្តិយស គណៈកម្មការ អាចារ្យវត្ត និងក្មួយៗ យុវជន បានគោរពព្រះវិញ្ញាណក្ខន្ធ សម្ដេច​ព្រះ​អគ្គ​មហា​សង្ឃរាជា​ធិបតី​ កិត្តិឧទ្ទេសបណ្ឌិត ទេព​ វង្ស​ សម្ដេច​ព្រះ​មហា​សង្ឃរាជ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ យាងសោយទិវង្គតនៅវេលាម៉ោង ៥:៤០ នាទី ល្ងាច ថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា។ 

មានប្រសាសន៍ក្នុងពិធីផ្សព្វផ្សាយ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា ការប្រារព្ធពិធីអនុសំវច្ឆរ នៅថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់ឱ្យឃើញច្បាស់ពីការយកចិត្តដាក់ខ្ពស់បំផុត ចំពោះវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការ អភិវឌ្ឍជាតិ និងបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបញ្ញាស្មារតី ចំណេះដឹងទូទៅ ក្នុងការអប់រំសីលធម៌ គុណធម៌ និងសុជីវធម៌ ដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ គ្រប់មជ្ឈដ្ឋានសង្គមនៅទូទាំងខេត្ត ដើម្បីបម្រើដល់វិស័យព្រះពុទ្ធសាសនា។ 

ឯកឧត្ដម អភិបាលខេត្ត បន្តថា៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ មានចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគាំពារគ្រប់ សាសនាទាំងអស់នៅកម្ពុជា ហើយបានផ្ដល់សិទ្ធិសេរីភាពយ៉ាងទូលំទូលាយ ដែលធ្វើឱ្យគ្រប់សាសនានៅកម្ពុជាកំពុងរីកចម្រើនសុខដុមនីយកម្ម រួមរស់ជាមួយគ្នាជាអន្តរសាសនា យ៉ាងសុខសាន្ត។ ជាមួយគ្នានេះ សេរីភាពខាងជំនឿសាសនា ក៏ត្រូវបានលើកតម្កើងផងដែរ ក្នុងនោះមាន ព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រឹស្ទសាសនា និងសាសនាដទៃៗទៀត បាននឹងកំពុងប្រតិបត្តិនៅព្រះរាជាណាចក្រកម្ពុជា ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក ក្នុងក្រប់ខ័ណ្ឌច្បាប់ ។ 

ឯកឧត្ដម បន្ថែមថា៖ ក្រោមដំបូលនៃសន្តិភាព វត្តអារាមក៏ត្រូវបានកសាងឡើងវិញជាបន្តបន្ទាប់ពាសពេញប្រទេស ជាក់ស្ដែង វិស័យព្រះពុទ្ធសាសនា នៅខេត្តកណ្តាល មានការរីកចម្រើនគួរអោយកត់សម្គាល់ ដោយមានវត្ត ៣៥៩ វត្ត អាស្រម៧ ពុទ្ធមណ្ឌល៥ ក្នុងនោះ វត្តគណៈធម្មយុត្តិកនិកាយ ៣២វត្ត ព្រះសង្ឃសរុប ៦៩០០ អង្គ។ ដោយឡែកស្រុកខ្សាច់កណ្តាលមាន ២៩ វត្ត ព្រះសង្ឃសរុប ៤៧៧ អង្គ ៕SRN

 

Check Also

លោកគ្រូ វ៉ែន ស៊ីនួន ម្ចាស់ឱសថបូរាណខ្មែរសញ្ញាដើមអង្គាបុស្ប ដែលល្បីតៗគ្នាជាង៣០ឆ្នាំ ពូកែព្យាបាលលើជម្ងឺ ឬសដូងបាត បញ្ជាក់ពីមានអ្នកជម្ងឺរាប់ម៉ឺននាក់ បានព្យាបាលដោយជោគជ័យឱ្យមានសុខភាពល្អប្រសើរឡើងវិញ

Leave a Reply

Your email address will not be published. Required fields are marked *