ភ្នំពេញ៖ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។សម័យប្រជុំនៅថ្ងៃនេះ មានសមាជិក សមាជិការដ្ឋសភា ចូលរួមប្រជុំ ចំនួន១១៣រូប។
សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នាថ្ងៃនេះ មានរបៀបវារៈចំនួន៣៖
១-ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ចំនួន២រូប ដោយរដ្ឋសភា នីតិកាលទី៧។
២- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធន កម្មកិច្ចព្រមព្រៀង ម៉ារ៉ាកេសស្តីពីការ បង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការ ឧបត្ថម្ភធនជលផល។
៣- សេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក៕