Breaking News

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបូកសរុបការងារក្រសួងមហាផ្ទៃ មុនសម្ដេចធិបតី អញ្ជើញបិទសន្និបាត

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ  ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ លើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ មុននឹងប្រារព្ធពិធីបិទសន្និបាត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកត់សម្គាល់ និងផ្ដល់មតិដឹកនាំចំៗចំពោះការអនុវត្តតួនាទីនិងភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ការងារវិមជ្ឈការ និងវិសហមជ្ឈការ ការងារច្រកទ្វារព្រំដែន កិច្ចសហការខេត្តជាប់ព្រំដែន ការផ្ដល់មេដាយ និងការលើកទឹកចិត្តមន្រ្តី កណីក្មេងទំនើង ករណីល្បែងស៊ីសងខុសច្បាប់ ករណីគ្រោះថ្នាក់ចរាចរណ៍ និងការប្រើយានជំនិះមានស្លាកលេខ ន.ប។

ក្រៅពីនេះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំបន្ថែមលើការងារទប់ស្កាត់និងបង្ក្រាបករណីគ្រឿងញៀនខុសច្បាប់ឆ្លងដែនតាមព្រំដែនគោកនិងទឹក ការងារប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ ការងារប្រជាការពារ ការងារអត្តសញ្ញាណកម្ម  ការងារពន្ធនាគារ សាលាជាតិរដ្ឋបាលមូលដ្ឋាន ការងារអធិការកិច្ច ទំនាក់ទំនងអន្តរជាតិ និងក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។

បន្ទាប់ពីមានប្រសាសន៍បូកសរុប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំឱ្យអង្គសន្និបាត ត្រៀមលក្ខណៈទទួលស្វាគមន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសត្រូវក្ដាប់ឱ្យបាននូវអនុសាសន៍ណែនាំបន្ថែមដ៏ខ្ពង់ខ្ពស់របស់សម្ដេច ដើម្បីឱ្យទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ទទួលបានជោគជ័យ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *