ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានយក ចិត្តទុកដាក់ជានិច្ចក្នុងការលើកកម្ពស់ស្ត្រី”ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ” “ស្ត្រីនិងការ អភិវឌ្ឍក្នុងបរិការណ៍កូវីដ១៩” “សមភាពថ្ងៃនេះ ដើម្បីអនាគតយូរអង្វែង”និង”ស្ត្រីនិងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល”។
ខួបទី១១៣ទិវាអន្តរជាតិនារីឆ្នាំ២០២៤ដែលជាមូលបទដ៏មានអត្ថន័យឆ្លើយតបនឹងបរិបទនៃការវិវត្តរបស់សង្គមកម្ពុជា នៅ ក្នុងយុគសម័យឌីចីថលនិងជាពិសេសបាន ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ច កោណដំណាក់កាលទី១របស់រាជរដ្ឋាភិ បាលនីតិកាលទី៧នៃរដ្ឋសភាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងមុំទី៥នៃយុទ្ធសាស្ត្របញ្ចកោណទី១ ចង្អុលបង្ហាញយ៉ាងច្បាស់ពីការលើកកម្ពស់សមភាពយេនឌ័រនិងមុំទី១នៃបញ្ចកោណទី៤លើកឡើងពីការបង្កើនការវិនិ យោគលើការវិនិយោគលើកកម្ពស់យេន ឌ័រ ព្រមទាំងបង្កើនភាពអង់អាចដល់ស្ត្រី ក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈគ្រប់កម្រិតនៅកម្ពុជាបច្ចុប្បន្ន។នេះជាប្រសាសន៍លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានស្តីទីរដ្ឋសភា ក្នុងឱ កាសជួបសំណេះសំណាលជាមួយគណៈ ប្រតិភូស្ត្រីក្នុងពិធីអបអរសាទរខួបទី ១១៣ ទិវាអន្តរជាតិនារី នៅឯវិមានរដ្ឋសភា។
លោកកិត្តិសេដ្ឋាបណ្ឌិតប្រធានស្តីទីរដ្ឋ សភា បានបញ្ជាក់ទៀតថា៖រដ្ឋសភានីតិ កាលទី៧ បានគាំទ្រទាំងស្រុងក្នុងការបន្ត អនុវត្តយ៉ាងម៉ឹងម៉ាត់និងតាមដានលើវឌ្ឍន ភាពសិទ្ធិស្ត្រី ព្រមទាំងសមភាពយេនឌ័រ តាមរយៈអនុសញ្ញាស៊ី-ដ ក៏ដូចជាគាំទ្រ ដល់យុទ្ធសាស្ត្រទាំង៦ ដែលបានរំលេច នៅក្នុងផែនការនារីរតនៈទី៦ រួមមាន៖ ការ បង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី ,កិច្ចការពារផ្លូវច្បាប់សម្រាប់ស្ត្រីនិងក្មេងស្រី,លើកកម្ពស់ការអប់រំរបស់ស្ត្រី និង ក្មេងស្រី ,ការលើកកម្ពស់តួនាទីស្ត្រី និងក្មេងស្រី ក្នុងភាពជាអ្នកដឹកនាំ និងអភិ បាលកិច្ចល្អ និងការបញ្ជ្រាបយេនឌ័រ ព្រម ទាំងលើកកម្ពស់តួនាទីស្ត្រី ក្នុងកម្មវិធី ប្រែ ប្រួលអាកាសធាតុ។
រដ្ឋសភាជាពិសេសសមាជិកសភាស្ត្រី និងក្រុមសភាជាតិនៃអ្នកនយោបាយស្ត្រី ត្រូវបន្តចូលរួមចំណែកឲ្យកាន់តែសកម្មថែម ទៀត ដោយសហការជាមួយភាគីពាក់ព័ន្ធ ក្នុងបុព្វហេតុរបស់ស្ត្រី តាមរយៈការងារនីតិ កម្ម ដែលជាការងារស្នូលរបស់ស្ថាប័ន ដើម្បីបង្កើតច្បាប់ និងបទដ្ឋានគតិយុត្តនានា សំដៅរពារនុងលើលកម្ពស់សិទ្ធិរបស់ស្ត្រី និងក្មេស្រី ក្នុងគ្រប់វិស័យ ជា ពិសេសក្នុងបរិបទបរិវត្តកម្មឌូជីថល។
ឱកាសនោះដែរលោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី មានប្រសាសន៍បញ្ជាក់ផងដែរថា ឆ្នាំ ២០២៤នេះក្រសួងកិច្ចការនារីបានជ្រើស រើសយកមូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ក្នុងគោលបំណងរំលេចនូវសក្តានុពល និងភាពចាំបាច់នៃការ លើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្ត្រីនិងក្មេងស្រី នៅក្នុងវិស័យឌីជីថល ដែលឆ្លើយតបនឹងបរិបទនៃការវិវត្តរបស់សង្គមនៅក្នុងយុគសម័យឌីជីថល និងស្របតាមចក្ខុវិស័យដែលបានចង្អុលបង្ហាញក្នុងយុទ្ធសាស្ត្របញ្ច កោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខណ្ឌគោលនយោបាយ ក្នុងការលើក កម្ពស់សមភាព យេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី។
លោកស្រីកិត្តិបណ្ឌិត រដ្ឋមន្ត្រីក្រសួងកិច្ចការនារី មានប្រសាសន៍បន្តថា នយោបាយ ឈ្នះ-ឈ្នះ បាននាំមកនូវភាពរីកចម្រើនជូនស្ត្រីនៅកម្ពុជា។ ម្លប់ដ៏ត្រជាក់នៃសន្តិ ភាព បានបង្កើតស្ថានភាពអំណោយផលធ្វើឱ្យប្រទេសជាតិមានកិច្ចអភិវឌ្ឍនិងភាពរីកចម្រើន ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាល បានពង្រីកការវិនិយោគជាបន្តបន្ទាប់លើការអភិវឌ្ឍ សង្គម និងអនុវត្តកម្មវិធីនយោ បាយឆ្លើយតបនឹងយេនឌ័រនិងការពារសិទ្ធិ មនុស្ស ក្នុងនោះសិទ្ធិស្ត្រី ឱ្យបានកាន់តែទូលំទូលាយ មានជាអាទិ៍៖ការអប់រំសិក្សារបស់ស្ត្រី និងក្មេងស្រីនៅ ក្នុងឆ្នាំសិក្សា ២០២២-២០២៣ សិស្សស្រីដែលប្រឡង ជាប់មធ្យមសិក្សាទុតិយភូមិមាន ៥៧, ៣៧% ធៀបនឹងសិស្សប្រឡង ជាប់សរុប (ក្នុងនោះសិស្សស្រីដែលទទួលបាន និទ្ទេស A មាន ៥៦,៦០%)។
បើយោងតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២២, និស្សិត នារី ដែលកំពុងសិក្សានៅឧត្តមសិក្សាមានចំនួន ៤៩,៦៧%។ សិស្ស-និស្សិត ដែលបានជ្រើសរើសមុខ វិជ្ជា ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា (STEM) កម្រិតបរិញ្ញា បត្រ មានចំនួន ៣០,៦៩%, ក្នុងនោះនិស្សិត នារី មានចំនួន១៧,៧៤%។ស្ត្រីបាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់ស្ថានភាពជីវភាពគ្រួសារ និង កំណើនសេដ្ឋកិច្ចគ្រួសារនិងជាតិ។ ស្ត្រីមានប្រមាណ ៦៩% ជាអ្នកតំណាងអង្គភាពសេដ្ឋកិច្ចសរុបនៅកម្ពុជា៕