Breaking News

ផ្ទុះការតវ៉ាពីប្រជាពលរដ្ឋ ករណីក្រុមហ៊ុនចិន នាំគ្នាធ្វើរបងចូលក្នុងអូរផ្នែកខាងលើសណ្តស្ទឹងព្រែកត្នោត

ខេត្តកំពង់ស្ពឺ៖ ក្រុមហ៊ុនចិនមួយបាននាំគ្នាធ្វើរបងចូលក្នុងអូរផ្នែកខាងលើនៃសណ្តស្ទឹងព្រែកត្នោត ត្រង់ចំណុចអូរធម្មជាតិខាងលិចភូមិសំបួរ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ពលរដ្ឋស្នើឲ្យលោកប្រធានមន្ទីរធន់ធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺសុំជួយពិនិត្យមើល។

ប្រជាពលរដ្ឋបានសម្តែងនូវការព្រួយបារម្យនៅរដូវស្សាខាងមុខនេះដីស្រែចម្ការរបស់ពួកគាត់ប្រាកដ ណាស់ច្បាស់ជាលិចលង់ដោយសារជំនន់ទឹកភ្លៀង មិនខាន បើសិនជាអាជ្ញាធរឬជំនាញមិនចំណាត់ការ។

ពួកគាត់លើឡើងខាងលើនេះបន្ទាប់ពីក្រុមហ៊ុនចិនមួយបានធ្វើរបងចូលតាមបណ្តោយក្នុងអូរនិងចំណីអូររាប់រយម៉ែត្រ ។

ទើបនៅព្រឹកថ្ងៃទី១២ខែមីនា ឆ្នាំ២០២៤នេះ ពួកគាត់បាននាំគ្នាសំណូមពរទៅលោក ញ៉ាញ ជាបហ៊ង ប្រធានមន្ទីរធន់ធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ ជួយចាត់មន្ត្រីជំនាញជួយអន្តគមន័ជួយពួកគាត់ផងព្រោះសព្វថ្ងៃនេះខាងក្រុមហ៊ុនចិនខាងលើសម្រុកដឹកអាចម៍ដីចាក់ជិតដល់របងដែលធ្វើតាមបណ្តោយក្នុងអូរនោះហើយ។

ក្រោយការលើកឡើងនិងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋក្រុមអ្នកយកព័ត៌មានខេត្ត បានទំនាក់ទំនងទៅលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធន់ធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺតាមទូរស័ព្ទនៅរសៀលថ្ងៃទី១២ខែមីនាឆ្នាំ២០២៤នេះ លោកថាចាំលោកឲ្យជំនាញចុះទៅពិនិត្យមើល ។

បើសិនទៅឃើញដូចបងប្អូនចោតប្រកានខាងលើមែនមន្ត្រីជំនាញនឹងធ្វើតាមច្បាប់៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *