ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអោយដឹងថា ១៣ មីនា ២០២៤ នាពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានឃើញការបង្ហោះផ្សព្វផ្សាយព័ត៌មានថា “ល្បិចឆបោកថ្មី ដែលត្រូវប្រុងប្រយ័ត្ន!” ហើយក្នុងរូបភាពនោះមានរូប ព្រឹន្ទបាលឯក រិទ្ធ ដារិន ជាបុគ្គលិកការិយាល័យផែនការ ជ្រើសរើស និងបណ្ដុះបណ្តាល នៃស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង បានបញ្ជាក់ថា គណនីហ្វេសប៊ុក ឈ្មោះ Berry Single ពុំមែនជាគណនីហ្វេសប៊ុកពិតប្រាកដរបស់ឈ្មោះ រិទ្ធ ដារិន ទេ ( Fake Account) ហើយបានយករូបភាពចាស់ៗរបស់ រិទ្ធ ដារិន ទៅបង្ហោះ ធ្វើសកម្មភាពឆបោក។ គណនីពិតប្រាកដរបស់ រិទ្ធ ដារិន ប្រើប្រាស់សព្វថ្ងៃមានតែមួយ គឺ ឈ្មោះ “Berry Pakorn”។
ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនអ្នកសារព័ត៌មាន សាធារណជន និងបុគ្គលពាក់ព័ន្ធជ្រាបជាព័ត៌មាន និងរងចាំទទួលនូវភស្តុតាងណាដែលបញ្ជាក់ថា ព្រឹន្ទបាលឯក រិទ្ធ ដារិន មានការពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកដូចការផ្សព្វផ្សាយនោះ។
សូមគោរពអរគុណ!