Breaking News

សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់បទបញ្ជាឱ្យអនុវត្តបង្ក្រាបក្មេងទំនើងដូចភ្លៀងរលឹម

ភ្នំពេញ៖ អំពីបញ្ហាក្មេងទំនើងដែលគេបានមើលឃើញមានសកម្មភាពកក្រើកនៅតាមទីសាធារណៈរាជធានី ខេត្ត ហើយត្រូវបានរាជរដ្ឋាភិបាលបាននិងកំពុងចាត់វិធានក្តៅបង្ក្រាបដោយមិនលើកលែងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅតែរំលឹកដោយដាក់បទបញ្ជាឱ្យអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចអនុវត្តបង្ក្រាបដូចភ្លៀងរលឹម។

សម្តេចធិបតីនាយករដ្ឋមន្ត្រីដាស់តឿនរម្លឹកទៅកាន់មន្ត្រីមានសមត្ថកិច្ចបែបនេះ ក្នុងពេលសម្តេច​បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត ក្រោមទុនវិនិយោគរបស់ក្រុមហ៊ុនកំពតផត ​ដែលបានសាងសង់នៅទីតាំងភូមិសាស្ត្រភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ​ក្រុងបូកគោ ខេត្តកំពត ដំណាក់កាលទី១ នាព្រឹកថ្ងៃទី៦ ខែមិថុនានេះ។

សម្តេចបានគូសបញ្ជាក់ថា ដើម្បីជាចំណែកឈានទៅបំបាត់ក្មេងទំនើង គេចសាលាជាដើម សម្តេច​បានសម្រេចឱ្យមានការអនុវត្តសាកល្បង ដើម្បីពង្រឹងការអប់រំថ្នាក់បឋមសិក្សាបន្ថែម​ម៉ោងបំប៉ន​នៅពេលល្ងាច២ម៉ោងទៀត ដើម្បីពង្រឹងវិន័យ និងគុណភាពការសិក្សារបស់​សិស្ស​ចៀងវាង​សិស្សគេចសាលាដើរលេងច្រើន ​ដែលនាំឱ្យកើតមានក្រុមបងធំ បងតូច៕SRN

Check Also

ឃាត់ខ្លួនប្រធានគ្រប់គ្រងមួយផ្នែកនៃសាលាខ្មែរឥស្លាម ដែលពាក់ព័ន្ធការចាប់រំលោភកូនសិស្ស

Leave a Reply

Your email address will not be published. Required fields are marked *